ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

ឃុំខ្លួនបុរសម្នាក់ អតីតអ្នកគ្រប់គ្រង ហាងលក់ភីហ្សា PAPA john’s ជាប់ពាក់ព័ន្ធនឹងការលួចលុយក្រុមហ៊ុនជាង៨០០ដុល្លារ និងទូរស័ព្ទ៨គ្រឿង

171

 

ភ្នំពេញ ៖ នគរបាល ខណ្ឌបឹងកេងកង នៅព្រឹកថ្ងៃទី ០៣កញ្ញា ឆ្នាំ២០២១នេះ បានចាប់ខ្លួនអតីតអ្នកគ្រប់គ្រងហាងនំភីហ្សា ប៉ាប៉ាចន បញ្ជូនមកអយ្យការ អមសាលាដំបូងរាជធានីភ្នំពេញពាក់ព័ន្ធនិងបទល្មើសលួចយកប្រាក់និង ទូរស័ព្ធសេរីទំនើបៗចំនួន៨គ្រឿង ។
ជនដែលត្រូវចាប់ខ្លួនឈ្មោះ មៀត តារាវិតធីយ៉ា ភេទប្រុស អាយុ៣៣ឆ្នាំ ជាអតីតអ្នកគ្រប់គ្រងហាងនំភីហ្សា PAPA john’s មានទីតាំងស្ថិតនៅអាគារលេខ ១០ ផ្លូវលេខ ៣៥២ កែងផ្លូវលេខ៥១ ភូមិ៨ សង្កាត់បឹងកេង កង ១ ខណ្ឌបឹងកេងកង ។

នគរបាលបានអោយដឹងថាឈ្មោះ មៀត តារ៉ាវិតធីយ៉ា បានចូលមកបំរើការងារនៅហាងនំភីហ្សា ខាងលើអស់រយៈពេល៥ខែកន្លងទៅដោយមានតួនាទីជាប្រធានគ្រប់គ្រងហាងភីហ្សា PAPA john’s បឹងកេងកងតែម្ដង ដោយបានទទួលប្រាក់បៀវត្សចំនួន៥២៥ដុល្លារក្នុងមួយខែ ។

ដោយមើលឃើញបុគ្គលរូបនេះមានសកម្មភាពខុសប្រក្រតី ម្ចាស់ក្រុមហ៊ុនបានបញ្ឈប់ការងារនៅថ្ងៃទី ០១ឧសភា ឆ្នាំ២០២១ ។ លុះដល់ថ្ងៃទី ១៧សីហា ឆ្នាំ២០២១ ឈ្មោះ មៀត តារ៉ាវិតធីយ៉ា នៅវេលាម៉ោង៦ព្រឹក បានមកចាក់ សោរទ្វារហាងភីហ្សា រើកកាយយកប្រាក់សុទ្ធអស់ចំនួន ៨០៣ ដុល្លារ និងទូរស័ព្ទសេរីទំនើចំនួន៨គ្រឿងរួចរត់គេចខ្លួនបាត់រហូតដល់ថ្ងៃទី ០៣កញ្ញា ឆ្នាំ២០២១នេះ ទើបសមត្ថកិច្ចចាប់ខ្លួនបានបញ្ជូនមកតុលាការតែម្ដង ។

កាលពីរសៀលថ្ងៃទី០៣ ខែកញ្ញា ឆ្នាំ២០២១ ចៅក្រមស៊ើបសួរ នៃសាលាដំបូងរាជធានីភ្នំពេញ លោក អ៊ឹម វណ្ណៈ បានចេញដីកាឃុំខ្លួនជនសង្ស័យរូបនោះ បញ្ជូននៅក្នុងពន្ធនាគារ ។
យោងតាមដីកាបង្គាប់ឲ្យឃុំខ្លួនរបស់លោកចៅក្រមស៊ើបសួរ បានឲ្យដឹងថា ឈ្មោះ មៀត តារាវិតធីយ៉ា ត្រូវតំណាងអយ្យការចោទប្រកាន់ពីបទ «លួច» និង ត្រូវបានសមត្ថតកិច្ចនគរបាលខណ្ឌបឹងកេងកង ចាប់ឃាត់ខ្លួន តាមបណ្តឹងរបស់ថៅកែក្រុមហ៊ុន កាលពីថ្ងៃទី០២ ខែកញ្ញា បន្ទាប់គាត់ ត្រូវបានចោទប្រកាន់ថា បានលួចលុយចំនួន ជាង៨០០ដុល្លារអាមេរិក និងទូរស័ព្ទស៊េរីទំនើបចំនួន០៨គ្រឿង ពីក្រុមហ៊ុនដែលខ្លួនបម្រើការនោះ៕

អត្ថបទដែលជាប់ទាក់ទង