ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

រយៈពេល៨ខែឆ្នាំ២០២១នេះ កម្ពុជាបាននាំចេញផ្លែស្វាយស្រស់ ចំនួនសរុប១៦,៣ម៉ឺនតោន ទៅកាន់ប្រទេសចិន

50

 

ភ្នំពេញ ៖ ស្ថានទូតចិនប្រចាំកម្ពុជា នៅថ្ងៃទី៣ ខែកញ្ញា ឆ្នាំ២០២១ បានចេញផ្សាយព័ត៌មានថា យោងតាមរបាយការណ៍ តួលេខដែលចេញផ្សាយ ដោយក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ នាពេលថ្មីៗនេះ បានឱ្យដឹងថា រយៈពេល៨ខែឆ្នាំ២០២១នេះ កម្ពុជាបាននាំចេញផ្លែស្វាយស្រស់ ចំនួនសរុប១៦,៣ម៉ឺនតោន ដែលមានកំណើន២៥១,០៣% បើធៀបនឹងរយៈពេលដូចគ្នា ក្នុងឆ្នាំ២០២០ ហើយក្នុងនោះ បាននាំចេញទៅកាន់ប្រទេសចិន ចំនួន២១១,២តោន។

ប្រភពដដែល បានបន្តថា កម្ពុជាបាននាំចេញផលិតផលស្វាយ ចំនួនសរុបប្រហែល១,៤ម៉ឺនតោន ដែលមានកំណើន១៩៥,៩៥% បើធៀបនឹងរយៈពេលដូចគ្នា ក្នុងឆ្នាំ២០២០ ហើយក្នុងនោះ បាននាំចេញទៅកាន់ប្រទេសចិន ចំនួនប្រហែល១,១ម៉ឺនតោន។ កម្ពុជាបាននាំចេញផ្លែចេក មានចំនួនសរុប៣១ម៉ឺនតោន ដែលមានកំណើន៥៦,៧៩% បើធៀបនឹងរយៈពេលដូចគ្នា ក្នុងឆ្នាំ២០២០ ហើយក្នុងនោះ បាននាំចេញទៅកាន់ប្រទេសចិន មានចំនួន២៧,២ម៉ឺនតោន។

កម្ពុជាបាននាំចេញស្វាយចន្ទី មានចំនួនរហូតដល់៨៧,៦ម៉ឺនតោន ដែលមានកំណើន៣៤០% បើធៀបនឹងរយៈពេលដូចគ្នា ក្នុងឆ្នាំ២០២០ ហើយក្នុងនោះ បាននាំចេញទៅកាន់ប្រទេសចិន មានចំនួនប្រមាណ៣៦៣៩តោន។ ប្រទេសចិន គឺជាទីផ្សារដ៏សំខាន់ សម្រាប់ផលិតផលកសិកម្មជាច្រើនរបស់កម្ពុជា៕

អត្ថបទដែលជាប់ទាក់ទង