ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

ចាប់បានយានយន្តដឹកជញ្ជូន របស់ប្រទេសថៃ ដែលដឹកលើសទម្ងន់កម្រិតកំណត់ ចំនួន១៣គ្រឿង ដែលដឹកឆ្លងកាត់ តាមច្រកព្រំដែនអូរស្មាច់ ខេត្តឧត្តរមានជ័យ

46

 

ឧត្តរមានជ័យ ៖ ក្រសួងសាធារណការនិងដឹកជញ្ជូន បានឲ្យដឹងថា នៅថ្ងៃសុក្រទី០៣ ខែកញ្ញា ឆ្នាំ២០២១ ក្រុមការងារចល័តចម្រុះ សម្រាប់ឆ្មក់ត្រួតពិនិត្យយានយន្ត ដឹកជញ្ជូនលើសទម្ងន់កម្រិតកំណត់ របស់គណៈកម្មាធិការសម្របសម្រួលអចិន្ត្រៃយ៍ នៃគណៈកម្មាធិការ ដឹកនាំការត្រួតពិនិត្យយានយន្ត ដឹកជញ្ជូនលើសទម្ងន់កម្រិតកំណត់ ដឹកនាំដោយ ឯកឧត្តម ឯក រដ្ឋ អនុរដ្ឋលេខាធិការ សហការជាមួយមន្ទីរសាធារណការ និងដឹកជញ្ជូនខេត្តឧត្តរមានជ័យ និងសមត្ថកិច្ចពាក់ពន្ធ បានឃាត់ និងពិន័យយានយន្តដឹកជញ្ជូនទំនិញរបស់ប្រទេសថៃ ដែលដឹកលើសទម្ងន់កម្រិតកំណត់ សរុបចំនួន ១៣គ្រឿង ឆ្លងកាត់តាមច្រកព្រំដែនអូរស្មាច់ ក្នុងខេត្តឧត្តរមានជ័យ។

យានយន្តទាំង ១៣គ្រឿងនោះ ដឹកលើសទម្ងន់កម្រិតកំណត់ចាប់ពី ០៧តោន ទៅ ០៨តោន ក្នុងនោះដឹកទំនិញដូចជា ស៊ីម៉ងត៍ ជ្រូក អំបិល ផ្លែឈើ និងប្រហិត។

គួរបញ្ជាក់ថា ប្រតិបត្តិការនេះ ធ្វើនៅលើផ្លូវជាតិលេខ៦៨ ត្រង់ចន្លោះគ.ម ១០៦-១០៧ ក្នុងភូមិរួតចំប៉ី សង្កាត់អូរស្មាច់ ក្រុងសំរោង ខេត្តឧត្តរមានជ័យ។

ក្រសួងសូមរំលឹកជូនដល់ម្ចាស់ក្រុមហ៊ុនដឹកជញ្ជូន ម្ចាស់រថយន្តធុនធ្ងន់ និងអ្នកបើកបររថយន្តធុនធ្ងន់ ទាំងអស់ម្តងហើយ ម្តងទៀតថា៖ ក្រសួងនឹងបន្តអនុវត្តតាមបទប្បញ្ញត្តិច្បាប់ ដើម្បីទប់ស្កាត់យានយន្តដឹកជញ្ជូន លើសទម្ងន់កម្រិតកំណត់ យ៉ាងតឹងរ៉ឹងបំផុត ដោយគ្មានការលើកលែងឡើយ៕

អត្ថបទដែលជាប់ទាក់ទង