រថយន្តបុកម៉ូតូ ពីក្រោយ បណ្តាលឲ្យមនុស្សស្រីម្នាក់ស្លាប់ តៃកុងឡានរត់បាត់
ខេត្តព្រៃវែង ៖ គ្រោះថ្នាក់ចរាចររវាងរថយន្តបុកម៉ូតូពីក្រោយ បណ្តាលឲ្យមនុស្សស្រីម្នាក់ស្លាប់ នៅថ្ងៃទី២៩ ខែសីហា ឆ្នាំ២០១៨ វេលាម៉ោង៥និង៥៩ នាទីព្រឹក លើផ្លូវជាតិលេខ៨ ចន្លោះគីឡូម៉ែត្រ៥៦និង៥៧ ភូមិស្នាយពល ឃុំរកា ស្រុកពារាំង ខេត្តព្រៃវែង ។
នគរបាលមូលដ្ឋាន បានឲ្យដឹងថា មានរថយន្ត ១គ្រឿង ម៉ាកសាំយ៉ុង ពណ៌លឿង ពាក់ស្លាកលេខភ្នំពេញ ២AP 0706 បើកបរដោយម្ចាស់មិនស្គាល់អត្តសញ្ញាណ ធ្វើដំណើរពីកើតមកលិច ដល់កន្លែងកើតហេតុ រថយន្តបានជ្រុលទៅបុកគូទម៉ូតូមួយគ្រឿង ម៉ាកវ៉េវ ពណ៌ខ្មៅ គ្មានស្លាកលេខ បើកបរដោយម្ចាស់ឈ្មោះ ម៉ន ហេន ភេទស្រី អាយុ ៣៨ឆ្នាំ រស់នៅភូមិព្រៃសម្លាញ ឃុំ
រកា ស្រុកពារាំង ខេត្តព្រៃវែង ( គ្មានពាក់មួកសុវត្ថិភាព )ដែលកំពុងធ្វើដំណើរ ស្របទិសគ្នា បណ្តាលឲ្យអ្នកបើកបរម៉ូតូ ( ម៉ន ហេន ស្លាប់ )។ ចំណែកអ្នកបើកបររថយន្តរត់គេចខ្លួនបាត់។ វត្ថុតាងសមត្ថកិច្ច យកមករក្សាទុក នៅអធិការដ្ឋាននគរបាលស្រុកពារាំង ដើម្បីបំពេញសំណុំរឿងតាមនីតិវិធី៕