ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

ប៉ូលិសកៀនស្វាយម្នាក់ បាត់បង់ជីវិត ដោយគ្រោះថ្នាក់ចរាចរណ៍ ម៉ូតូបុកនៅផ្លូវជាតិលេខ១

100

កណ្ដាល៖លោកព្រុំ សំណាង អធិការប៉ូលិសស្រុកកៀនស្វាយបានរាយការណ៍អោយដឹងនៅព្រឹកថ្ងៃទី១០ខែកញ្ញានេះថាដោយស្តីពីៈករណីគ្រោះថ្នាក់ចរាចរណ៍ ផ្លូវគោករវាងម៉ូតូបុកមនុស្ស
បណ្តាលអោយមនុស្សស្លាប់បាត់បង់ជីវិតម្នាក់និងខូចខាតម៉ូតូ២គ្រឿង
កាលពីម៉ោងជាង៨យប់នាថ្ងៃទី០៩ខែកញ្ញា ឆ្នាំ២០២១នេះនៅលើកំណាត់ផ្លូវជាតិលេខ១ ចន្លោះគីឡូម៉ែតលេខ ២៥.២៦ចំណុចភូមិស្តៅកន្លែង២ ឃុំដីឥដ្ឋ ស្រុកកៀនស្វាយ ខេត្តកណ្តាល។
លោកអធិការប៉ូលិសស្រុកកៀនស្វាយបន្តទៀតថានៅថ្ងៃខែឆ្នាំនិងវេលាម៉ោងកើតហេតុខាងលើមានម៉ូតូ ០១គ្រឿងម៉ាកHONDA AIR BLADE 125 ពណ៍ស.ខៀវ ប្រភេទស្រី ពាក់ផ្លាកលេខ ភ្នំពេញ1BX-4545 បើកបរដោយឈ្មោះហែម សារ៉ា ភេទប្រុស អាយុ៥០ឆ្នាំ ជនជាតិខ្មែរ មានទីលំនៅភូមិតារាបដូនស ឃុំគគីរ ស្រុកកៀនស្វាយ ខេត្តកណ្តាល មុខរបរមន្រ្តីនគរបាលជាតិ នៅអង្គភាពអធិការដ្ឋាននគរបាលស្រុកកៀនស្វាយ ផ្នែកសន្តិសុខ ដែលបើកបរមានទិសដៅភ្នំពេញ ទៅអ្នកលឿង តាមផ្លូវជាតិលេខ១ ។ពេលបើកមកដល់ចំណុចកើតហេតុខាងលើក៏បានម៉ូតូដួល ដោយខ្លួនឯងរួចធ្លាក់សម្ភារះផ្ទាល់ខ្លួន នៅលើផ្លូវជាតិ ។ លោកហែម សារ៉ា បានងើបឡើងលើក ម៉ូតូរបស់ខ្លួនហើយបណ្តើរម៉ូតូចូលខាងស្តាំយកមកបញ្ឈរទុកនៅលើជាយផ្លូវ រួចគាត់បានដើរទៅរើសសម្ភារះ របស់គាត់ដែលជ្រុះនៅលើផ្លូវថ្នល់ស្រាប់តែមានម៉ូតូ០១គ្រឿងទៀតម៉ាកHONDA DRAEM 125ពណ៍ទឹកប្រាក់ ស៊េរី2018 ប្រភេទស្រី ពាក់ផ្លាកលេខ ភ្នំពេញ.1GY-4217 អ្នកបើកបរដោយជនមិនស្គាល់អត្តសញ្ញាណ ដែលបើកបរក្នុងទិសដៅស្របភ្នំពេញ អ្នកលឿង មកបុកលោកហែម សារ៉ាពេញទំហឹង បណ្តាលអោយស្លាប់នៅកន្លែងកើតហេតុ ចំនែកអ្នកបើកបរម៉ូតូបង្ក មិនស្គាល់អត្តញ្ញាណ បានរត់គេចខ្លួនចេញពីកន្លែងកើតហេតុបាត់មុនពេលសមត្តកិច្ចមកដល់។
ម៉ូតូខូចខាតទាំងពីរគ្រឿងត្រូវកំលាំងចរាចរណ៍សណ្តាប់ធ្នាប់ស្រុកកៀនស្វាយធ្វើការវាស់វែង យករក្សាទុកនៅអធិការដ្ឋាននគរបាលស្រុកកៀនស្វាយ ចំនែកសាកសពជនរងគ្រោះបានប្រគល់ជូនក្រុមគ្រួសារយកធ្វើបុណ្យតាមប្រពៃណីនៅវត្តស្លាកែតឃុំគគីរ ។
សន្និដ្ឋានបឋម:ករណីនេះអ្នកបើកម៉ូតូHONDA DREAM 125 ធ្វេសប្រហែស ខ្ជីខ្ជាមិនប្រុងប្រយ័ត្ន ហើយបើកមានល្បឿនលឿន៕

អត្ថបទដែលជាប់ទាក់ទង