លោក ហេង រតនា ៖ សូមកុំយល់ច្រឡុំថា នេះជាការហ្វឹកហ្វឺនសុនខហិតរកគ្រាប់រ៉ុកកែតក្នុងបំពង់ស្អីចុះ នេះជាវិធីបង្ហាត់ហ្វឹកហ្វឺនសុនខឱ្យស្វែងរកអ្នកផ្ទុកវីរុសកូវីដ-១៩
ភ្នំពេញ ៖ ប្រតិភូរាជរដ្ឋាភិបាលទទួលបន្ទុកជា
អគ្គនាយកមជ្ឈមណ្ឌលសកម្មភាពកម្ចាត់មីនកម្ពុជា (ស៉ីម៉ាក់) លោក ហេង រតនា បាន បញ្ជាក់នៅ លេីបណ្ដាញសង្គមហ្វេសប៊ុក ផ្ទាល់ ខ្លួន នៅព្រឹកថ្ងៃ សុក្រ ទី ១០ ខែកញ្ញា ឆ្នាំ២០២១នេះថា៖ សូមកុំយល់ច្រឡុំថា នេះជាការហ្វឹកហ្វឺនសុនខហិតរកគ្រាប់រ៉ុកកែតក្នុងបំពង់ស្អីនោះ នេះជាវិធីបង្ហាត់ហ្វឹកហ្វឺនសុនខឱ្យស្វែងរកអ្នកផ្ទុកវីរុសកូវីដ១៩ក្នុងចំងាយសុវត្ថិភាព ណាមួយ សុនខហិតផ្ទាល់ ហិតក្នុងបន្ទប់ម៉ាសុីនត្រជាក់ ហិតនៅទីវាលទូទៅ
ហិតនៅខាងលេីខ្យល់ ហិតនៅខាងក្រោមខ្យល់បក់ជាដេីម។
លោក អគ្គនាយក ស៉ីម៉ាក់ រូបនេះ បានឱ្យដឹងទៀតថា ការស្រាវជ្រាវនិងអភិវឌ្ឍន៍បច្ចេក ទេសទាមទារភាពឆ្លាតវៀងវៃ ភាពជាក់ស្តែង និងការកត់ត្រាវាយតំលៃ ដេីម្បីចងក្រងជាឯកសារប្រតិបត្តិការ ។
គួររម្លឹកផងដែរថា កាលពីថ្ងៃទី២៧ ខែសីហា ឆ្នាំ ២០២១កន្លងទៅ លោក ហេង រតនា បានបង្ហាញសកម្មភាពហ្វឹកហ្វឺនសុនខហិតអ្នកផ្ទុកវីរុសកូវីដ-១៩ Training activities of COVID 19 Detection Dogs។
គួរបញ្ជាក់ថា លោក ហេង រតនា ធ្លាប់ បានបញ្ជាក់កន្លងមកថា មជ្ឈមណ្ឌលសកម្មភាពកម្ចាត់មីនកម្ពុជា បានប្រើប្រាស់ សុនខ សម្រាប់ប្រតិបត្តិការបោសម្អាតមីនផងដែរ ហើយសុនខ ហិតមីនរបស់កម្ពុជា ក៏បានចេញទៅប្រតិបតិ្តការ នៅក្រៅប្រទេសទៀតផង។ ហេីយ សុនខ ដែលបានបញ្ជូនពីអង្គភាពស៉ីម៉ាក់ ទៅបម្រើការនៅប្រទេសស៊ូដង់ខាងត្បូង ប្រទេសអង់ហ្គោឡា និងប្រទេសតួរគី នោះបានបំពេញប្រតិបតិ្តការយ៉ាងល្អប្រសើរ ហើយខាងអង្គការ APOPO បានស្នើសុំជាវសុនខមួយចំនួនបន្ថែមទៀតពីស៉ីម៉ាក់ ដើម្បីយកទៅប្រតិបតិ្តការ នៅប្រទេសមួយចំនួនផេ្សងទៀត៕ សំរិត