ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

លោកឧកញ៉ា ទៀ វិចិត្រ នាំយកសត្វព្រៃកម្រ៣ក្បាល ដែលប្រជាពលរដ្ឋផ្សេងគ្នាប្រគល់ជូន យកទៅព្រលែងនៅព្រៃធម្មជាតិ

65

ព្រៃធម្មជាតិ៖នាចុងសប្តាហ៍នេះ លោកឧកញ៉ា ទៀ វិចិត្រ បាននាំយកសត្វអាញី ចំនួន១ក្បាល សត្វពង្រូល ចំនួន១ក្បាល និងសត្វទោច ចំនួន១ក្បាល ទៅព្រលែងនៅព្រៃធម្មជាតិដើម្បីអោយសត្វនេះបានរស់រានមានជីវិតឡើងវិញ។

លោកឧកញ៉ា ទៀ វិចិត្រ មានប្រសាសន៍ថាសត្វព្រៃកំរទាំង៣ប្រភេទនេះ ត្រូវបានប្រជាពលរដ្ឋផ្សេងគ្នា នាំយកមកប្រគល់ជូនលោកឧកញ៉ាដើម្បីព្រលែងចូលទៅក្នុងព្រៃធម្មជាតិវិញ ក្នុងនោះតាមពលរដ្ឋប្រាប់ដែរថាការដែលនាំយកសត្វទាំងនេះមកជូនលោកឧកញ៉ាដោយសារកន្លងមកឃើញសកម្មភាព លោកឧកញ៉ា ទៀ វិចិត្រ ស្រឡាញ់ អភិរក្សសត្វនិងលែងសត្វជាបន្តបន្ទាប់។

ក្រៅពីថ្លែងអំណរគុណដល់ពលរដ្ឋ ដែលនាំយកសត្វព្រៃទាំងនេះមកអោយព្រលែងវិញ លោកឧកញ៉ា ទៀ វិចិត្រ ក៍បានអំពាវនាវអោយពលរដ្ឋគ្រប់សហគមន៍ចូលរួមជួយថែរក្សាការពារសត្វព្រៃឬសត្វកម្រគ្រប់ប្រភេទតាមរយៈកុំប្រមាញ់កុំសម្លាប់និងថាការព្រលែងសត្វអោយរស់រានមានជីវិតវិញក្រៅពីទទួលបាននូវបុណ្យកុសលក៍បានរួមចំណែកជាមួយសង្គមជាតិក្នុងការថែរក្សាសត្វនិងបរិស្ថានធម្មជាតិផងដែរ៕

អត្ថបទដែលជាប់ទាក់ទង