ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

ជំនន់ទឹកភ្លៀង ក្នុងស្រុកម៉ាឡៃ បាននិងកំពុងជន់លិចផ្ទះប្រជាពលរដ្ឋ ជាច្រើនគ្រួសារ

61

 

បន្ទាយមានជ័យ ៖​ នៅយប់ថ្ងៃសុក្រទី១០ ខែ កញ្ញា ឆ្នាំ២០២១ វេលាម៉ោង២០និង០០នាទី កម្លាំងផ្នែកសឹករងម៉ាឡៃដឹកនាំដោយ លោក វរសេនីយ៍ត្រី ទាវ ភារម្យ មេបញ្ជាការ ផ្នែកសឹករងស្រុកម៉ាឡៃ តំបន់ប្រតិបត្តិការសឹករងបន្ទាយមានជ័យ ដឹកនាំកម្លាំង ចំនួន ១០នាក់ ចុះជួយជញ្ជូនសម្ភារប្រជាពលរដ្ឋ ដែលរងគ្រោះរងដោយជំនន់ទឹកភ្លៀង រកទីទួលសុវត្ថិភាព ស្ថិតនៅ ភូមិថ្មី ឃុំអូរស្រឡៅ ស្រុកម៉ាឡៃ។

សូមជម្រាប់ថា ស្ថានភាពទឹកជំនន់ទឹកភ្លៀង ក្នុងស្រុកម៉ាឡៃ បាននិងកំពុងជន់លិចផ្ទះប្រជាពលរដ្ឋជាច្រើនគ្រួសារ បន្ទាប់ពីមានភ្លៀងធ្លាក់ជាបន្តបន្ទាប់ នៅប៉ុន្មានថ្ងៃជាប់ៗគ្នា។ បច្ចុប្បន្ន កម្លាំងអន្តរាគមន៍ នៃអង្គភាពចំណុះយោធភូមិភាគទី៥ ដែលមានដូចជា កងពលតូចថ្មើជើងលេខ៥១ និងតំបន់ប្រតិបត្តការសឹករងបន្ទាយមានជ័យ បានត្រៀមលក្ខណៈរួចរាល់ទាំងមធ្យោបាយ សម្ភារ ដើម្បីចុះជួយជម្លៀសប្រជាពលរដ្ឋពីតំបន់លិចលង់ ទៅកាន់ទីទួលសុវត្ថិភាពផងដែរ។

នៅយប់ថ្ងៃសុក្រ ទី១០ ខែកញ្ញា ឆ្នាំ២០២១ វរសេនីយ៍ត្រី លឹម វណ្ណារិទ្ធ មេបញ្ជាការ វរសេនាតូចថ្មេីរជេីងលេខ៥១១ បានដឹកនាំកម្លាំងចំនួន ១០នាក់ រថយន្តតូច ១គ្រឿង សហការជាមួយអាជ្ញាធរមូលដ្ឋាន ចុះជួយសង្គ្រោះ ប្រជាពលរដ្ឋ រងគ្រោះ ដោយសារជំនន់ទឹកភ្លៀង បណ្តាលឲ្យលិចផ្ទះមួយចំនួន កងកម្លាំងជួយជញ្ជូនសម្ភារផ្សេងៗ និងសត្វចញ្ចឹម ទុកដាក់ទៅកាន់ទីទួលមានសុវត្ថិភាព ក្នុងភូមិថ្មី ឃុំអូរស្រឡៅ ស្រុកម៉ាឡៃ ខេត្តបន្ទាយមានជ័យ៕

អត្ថបទដែលជាប់ទាក់ទង