ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

ការបើកសវនាការ សម្រេចពន្យារពេល ឬបន្តឃុំខ្លួន លោក កឹម សុខា នៅពន្ធនាគារត្រពាំងផ្លុង

115

ត្បូងឃ្មុំ៖ ដំណើការសវនាកាលើសំណុំរឿង លោក កឹម សុខា ដោយចៅក្រម លោក ហី ឬទ្ធី នៅក្នុងពន្ធនាគាត្រពាំងផ្លុង ថ្ងៃទី៣០ ខែសីហា ឆ្នាំ២០១៨។

សវនការនេះ នឹងត្រូវសម្រេចថាឲ្យ លោក កឹម សុខា នៅក្រៅឃុំឬយ៉ាងណា។
សាលាដំបូងរាជធានីភ្នំពេញ ចាប់ផ្តើមបើកសវនាការជំនុំជម្រះ នៅក្នុងពន្ធនាគារត្រពាំងផ្លុង ខេត្តត្បូងឃ្មុំ ដើម្បីសម្រេចថា ពន្យារពេល ឬបន្តឃុំខ្លួនលោក កឹម សុខា បន្តទៀត ។

កាលពីខែមីនា ឆ្នាំ២០១៨ សាលាដំបូង​រាជធានី​ភ្នំពេញ​ បានសម្រេចបន្តឃុំខ្លួន លោក កឹម សុខា អតីតប្រធាន នៃអតីតគណបក្សសង្រ្គោះជាតិ ជាបណ្តោះអាសន្នរយៈពេល៦ខែទៀតម្តងរួចទៅហើយ ដើម្បីធ្វើការស៊ើបអង្កេតបន្ថែមចំពោះបទល្មើសរបស់លោក។

សវនាការនៅក្នុងពន្ធនាគារត្រពាំងផ្លុង ខេត្តត្បូងឃ្មុំនេះ ដឹកនាំដោយ ចៅក្រមជំនុំជម្រះ លោក គី ប្ញទ្ធី ហើយមានលោក សៀង សុខ ព្រះរាជអាជ្ញាររងអមសាលាដំបូងរាជធានីភ្នំពេញ ជាតំណាងអយ្យការ។

មេធាវីទាំង៤នាក់ ដែលការពារក្តីឲ្យលោក កឹម សុខា ក៏មានវត្តមានក្នុងសវនាការក្នុងពន្ធនាគារនេះ៕

អត្ថបទដែលជាប់ទាក់ទង