ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

លោកជា ពិសី ណែនាំដល់ លោកស្រីចៅសង្កាត់ និងសហការី ទាំងអស់ ត្រូវតែយកចិត្តទុកដាក់ យ៉ាងមុតមាំបំផុត ក្នុងការបម្រើ រាជរដ្ឋាភិបាល និងប្រជាពលរដ្ឋ

68

 

ភ្នំពេញ៖លោកជា ពិសី អភិបាលខណ្ឌទួលគោក កាលពីថ្ងៃទី១០ ខែកញ្ញា ឆ្នាំ២០២១ បានដឹកនាំ លោក លោកស្រី អភិបាលរង នាយក-នាយករងរដ្ឋបាល និងមន្ត្រីអមដំណើរ ចុះជួបសំណេះសំណាលជាមួយ លោកស្រីចៅសង្កាត់ លោក លោកស្រី ក្រុមប្រឹក្សា ស្មៀន មន្ត្រី នគរបាលប៉ុស្តិ៍ ប្រជាការពារ និងមេភូមិទាំងអស់ នៃសង្កាត់ទឹកល្អក់ទី៣ និងសង្កាត់ផ្សារដើមគ ។
នាឱកាសនៃពិធីសំណេះសំណាលខាងលើនេះ លោកអភិបាលខណ្ឌ ធ្វើការណែនាំដល់ លោកស្រីចៅសង្កាត់ និងសហការី ទាំងអស់ ត្រូវតែយកចិត្តទុកដាក់ យ៉ាងមុតមាំបំផុត ក្នុងការបម្រើ រាជរដ្ឋាភិបាល និងប្រជាពលរដ្ឋ , ពង្រឹងការងារទប់ស្កាត់ជម្ងឺកូវីដ១៩ ដើម្បីការពារខឿនសុខភាពនិងអាយុជីវិតរបស់ប្រជាជន , ពង្រឹងការអនុវត្តគោលនយោបាយ ភូមិ-សង្កាត់មានសុវត្ថិភាព ខិតខំអនុវត្តការបង្ក្រាបទល្មើសផ្សេងៗដែលអាចនឹងបង្កអោយមានអសន្តិសុខក្នុងសង្គម រួមមាន អំពើចោរកម្ម គ្រឿងញៀន ល្បែងស៉ីសងខុសច្បាប់គ្រប់ប្រភេទ ការរៀបចំ ថែរក្សាអនាម័យបរិស្ថាន និងសណ្ដាប់ធ្នាប់សាធារណៈ និងខិតខំបង្កើនប្រសិទ្ធភាពការងារផ្ដល់សេវាល្អជូនដល់ប្រជាពលរដ្ឋ ទាំងសេវាតម្រូវការ និងសេវាសំណូមពរ ប្រកបដោយ គណនេយ្យភាព “ធ្វើអោយបាន ធ្វើអោយលឿន និងមានតម្លាភាព”។
ក្នុងឱកាសនោះដែរលោកអភិបាលខណ្ឌ បានឧបត្ថម្ភដល់ រដ្ឋបាលសង្កាត់ និងប៉ុស្តិ៍ ទាំង០២ ក្នុងមួយសង្កាត់ និងរដ្ឋបាលប៉ុស្តិ៍ នូវ ថវិកា ចំនួន ៥០០,០០០ រៀល អាកុល ១ កាន និងម៉ាស់ចំនួន ២០ ប្រអប់ ជាការលើកទឹកចិត្តផងដែរ៕

អត្ថបទដែលជាប់ទាក់ទង