សមត្ថកិច្ចកងរាជអាវុធហត្ថខេត្តព្រះសីហនុ បង្ក្រាបក្រុម ចាប់ជំរិតនៅមួយក្រុមធំរវាងជនជាតិចិនទៅលើជនជាតិចិន កាលពីល្ងាច ថ្ងៃទី ១០ខែកញ្ញាឆ្នាំ ២០២១
ខេត្តព្រះសីហនុ៖ នៅក្រុងព្រះសីហនុមានករណីជនជាតិចិនចាប់ជំរិតជនជាតិចិន ១ករណី បានកើតឡើងកាលពីវេលាម៉ោងជាង ៩ ល្ងាចថ្ងៃទី ១០ ខែ កញ្ញាឆ្នាំ ២០២១ ក្នុងករណីនេះដោយមានការ សម្របសម្រួលដោយ លោក សៀង សុខ ព្រះរាជអាជ្ញា អមសាលាដំបូងខេត្តព្រះសីហនុកម្លាំងកងរាជអាវុធហត្ថខេត្ត និងកម្លាំងស្នងការដ្ឋាននគរបាលខេត្តព្រះសីហនុ។
លោកឧត្តមសេនីយ៍ត្រី កែវ សុផល មេបញ្ជាការរងកងរាជអាវុធហត្ថបានឲ្យដឹងថា កម្លាំងកងរាជអាវុធហត្ថខេត្តព្រះសីហនុបង្ក្រាបបានក្រុមចាប់ជំរិតទារប្រាក់បានមួយសំបុកធំ រវាងជនជាតិចិន និងជនជាតិចិន ជុំវិញបញ្ហានេះកម្លាំងកងរាជអាវុធហត្ថខេត្តព្រះសីហនុបាន
-ចុះបង្ក្រាបករណីបង្ខាំងមនុស្សជំរិតទារប្រាក់ នឹងប្រើប្រាស់អាវុធខុសច្បាប់នៅចំណុច កាសុីណូ សុីហាវយីងហួយ ស្ថិតក្រុម១៣ ភូមិ៤ សង្កាត់លេខ៤ ក្រុងព្រះសីហនុ។
ក្នុងនោះដកហូតបានអាវុធចំនួន៧ដើមវែង២ដើម ខ្លី៥ដើម ។
-ឃាត់មនុស្សបានចំនួន១៤នាក់(ស្រី០១នាក់)ជាជនជាតិចិន។
ក្នុងករណី ការចាប់បង្ខាំងមនុស្សជំរិតទារប្រាក់នេះកម្លាំងសមត្ថកិច្ចកងរាជអាវុធហត្ថកំពុងធ្វើការស្រាវជ្រាវ នឹងបន្តនីតិវិធីទៅតាមច្បាប់៕