ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

ស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ បង្ហាញវីដេអូ អំពីដេីមហេតុ ដែលបង្កឱ្យស្ត្រីម្នាក់ ធ្លាក់ពីលេីម៉ូតូរងបួសត្រង់ក្បាល

91

 

ភ្នំពេញ ៖ ស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ មានកិត្តិសជម្រាបជូនមហាជន ក៏ដូចជាបងប្អូនប្រជាពលរដ្ឋទាំងអស់ឱ្យបានជ្រាបច្បាស់ អំពីដេីមហេតុដែលបង្កឱ្យស្ត្រីម្នាក់ធ្លាក់ពីលេីម៉ូតូរងបួសត្រង់ក្បាល នៅត្រង់ចំណុចផ្លូវនេរុ ខណ្ឌ៧មករា កាលពីយប់ថ្ងៃទី០៨ ខែកញ្ញា ឆ្នាំ២០២១ ។

ស្របពេលដែលសមត្ថកិច្ចនៃអធិការដ្ឋាននគរបាលខណ្ឌ៧មករា កំពុងតែអនុវត្តរឹតបន្តឹងច្បាប់ចរាចរណ៍ និងត្រួតពិនិត្យអាវុធជាតិផ្ទុះ នៅគោលដៅផ្លូវនេរុ នៅថ្ងៃទី០៨ ខែកញ្ញា ឆ្នាំ២០២១ វេលាម៉ោង ១៩និង២០នាទីយប់ ក៏មានម៉ូតូមួយគ្រឿងម៉ាកស្កូពីពណ៌សលាយឈូក ផ្លាកលេខភ្នំពេញ 1IQ. 3087 កំពុងបេីកបរពីត្បូងទៅជេីង ដោយបុរសម្នាក់ជាអ្នកបេីកបរដឹកស្ត្រីម្នាក់ ដោយឃេីញអ្នកបេីកបរ និងអ្នករួមដំណេីរមិនមានពាក់មួក សមត្ថកិច្ចក៏បានចេញឃាត់ ឃេីញដូច្នេះអ្នកបេីកបរល្មេីសច្បាប់រូបនោះ បានបេីកត្រឡប់ក្រោយក្នុងល្បឿនលឿនក្នុងគោលបំណងរត់គេចពីការត្រួតពិនិត្យរបស់សមត្ថកិច្ច ពេលនោះមន្ត្រីប្រចាំការនៅដេីមទី បានចេញលេីកដៃក្នុងគោលបំណងឃាត់ ឱ្យឈប់ដេីម្បីធ្វេីការសាកសួរ ត្រួតពិនិត្យ និងធ្វេីការផាកពិន័យតាមច្បាប់ ប៉ុន្តែជនបេីកបរល្មេីសមិនបានឈប់ ថែមទាំងបានបន្ថែមល្បឿនទៅបុកនឹងគម្របលូនៅចិញ្ចេីមផ្លូវ ដែលបណ្តាលឱ្យអ្នករួមដំណេីរខាងក្រោយធ្លាក់ពីលេីម៉ូតូ រងរបួសបែកក្បាល

ដោយផ្អែកលេីមូលដ្ឋានច្បាប់ អ្នកបេីកបរបានល្មេីសនឹងចំណុចមួយចំនួនដូចខាងក្រោម :

១. បេីកបរមិនពាក់មួកសុវត្ថិភាព ទាំងអ្នកបេីកបរ និងអ្នករួមដំណេីរ
២. បេីកបរបញ្ច្រាសទិស
៣. បេីកបរលេីសល្បឿនកំណត់ (40km/h)
៤. បេីកបរក្នុងល្បឿនលឿនក្នុងគោលបំណងបុកសមត្ថកិច្ច កំពុងអនុវត្តច្បាប់
៥. បេីកបរត្រឡប់ក្រោយមានបំណងរត់គេចពីសមត្ថកិច្ច ដោយមិនឱ្យសមត្ថកិច្ចធ្វេីការត្រួតពិនិត្យ និងផាកពិន័យតាមច្បាប់ ។

ដោយយោងលេីមាត្រា៧៦ នៃច្បាប់ចរាចរណ៍ផ្លូវ និងមាត្រាទី៥៤១ នៃច្បាប់ក្រមព្រហ្មទណ្ឌ ផ្អែកតាមកំហុសដូចបានបញ្ជាក់ខាងលេី អ្នកបេីកបរអាចត្រូវផ្តន្ទាទោសជាប់ពន្ធនាគារ និងត្រូវផាកពិន័យផងដែរ ។

យោងលេីចំណុចដូចបានបញ្ជាក់ជូនខាងលេី សមត្ថកិច្ចរីករាយទទួលយកនៅការចូលរួមមតិរបស់បងប្អូនប្រជាពលរដ្ឋ ថាតេីការបេីកបររបស់បុរសម្នាក់នេះត្រូវ ឬក៏ខុសច្បាប់ ។

និយាយជារួមបេីអ្នកបេីកបរមិនល្មេីស មិនបេីករត់ នោះរឿងហេតុដែលបង្កឱ្យគ្រោះថ្នាក់ក៏មិនកេីតមានឡេីងឡេីយ ។

ចុងបញ្ចប់មន្ត្រីនគរបាលខណ្ឌ៧មករាម្នាក់ ដែលជាប់ចោទថាបាន ប្រើអាយកូមវា.យក្បាលនារីជិះម៉ូតូមិនពាក់មួកសុវត្តិភាព មិនគោរពច្បាប់ចរាចរបើកបញ្ច្រាសទិស នៅព្រឹកថ្ងៃទី១០ ខែកញ្ញា ឆ្នាំ២០២១ នេះត្រូវបានសមត្តកិច្ចនគរបាលផ្នែកព្រហ្មទណ្ឌខណ្ឌ៧មករា បញ្ជូនទៅកាន់សាលាដំបូងរាជធានីភ្នំពេញ ដើម្បីចាត់តាមផ្លូវច្បាប់ ។

មន្ត្រីនគរបាលរូបនោះឈ្មោះ ម៉ាត់ ពិសី ភេទប្រុស អាយុ៣០ឆ្នាំ មានឋាននន្ទរស័ក្តអនុសេនីយ៍ទោ បម្រើការងារនៅផ្នែកអន្តរាគមន៍ នៃអធិការដ្ឋាននគរបាលខណ្ឌ៧ មករា រាជធានីភ្នំពេញ ។ ចំណែក នារីរងគ្រោះមានឈ្មោះងន ស្រីនិច អាយុ២២ឆ្នាំ។

បើតាមសមត្តកិច្ចឲ្យដឹងថា លោក ម៉ាត់ ពិសី ត្រូវបាននគរបាលផ្នែកព្រហ្មទណ្ឌខណ្ឌ៧មករា កសាងសំណុំរឿងចោទប្រកាន់ជាបណ្តោះ អាសន្ន ពីបទ.ហឹ.ង្សា តាមមាត្រា ២១៧ នៃក្រមព្រហ្មទណ្ឌ ។

សំណុំរឿងនេះកំពុងស្ថិត នៅក្នុងចំណាត់ការរបស់លោក ឆាយ ហុង ព្រះរាជអាជ្ញារងនៃអយ្យការអមសាលាដំបូ ងរាជធានីភ្នំពេញ បើកការស៊ើបសួរ ។

ប្រភពព័ត៌មានបានឲ្យដឹងទៀតថា បានជាសមត្ថកិច្ចកសាងសំណុំរឿង បញ្ជូនមន្ត្រីនគរបាល ជាប់សង្ស័យ ប្រើអាយកូមវា.យបែកក្បាលនារីជិះម៉ូតូនោះ ដោយការដោះស្រាយសំណងរដ្ឋប្បវេណី មិនត្រូវរ៉ូវគ្នារវាងភាគីទាំងពីរ ។

ខាងនារីរងរបួសបានទាមទារប្រាក់សំណង ក្នុងការថ្លៃព្យាបាលរហូតដល់ទៅ ១ម៉ឺនដុល្លារអាមេរិក ។ ចំណែកមន្ត្រីនគរបាលគឺលោក ម៉ាត់ ពិសី មិនមានលទ្ធភាពសំណងរដ្ឋប្បវេណី និងជាប់បណ្តឹងអាជ្ញាផង ទើបសមត្ថកិច្ចត្រូវតែអនុវត្តទៅតាមផ្លូវច្បាប់ ។

សូមជម្រាប់ថាករណីនេះ បានកើតឡើង នាវេលាម៉ោងជិត ៨ យប់ ថ្ងៃទី៨ ខែកញ្ញា ឆ្នាំ២០២១ នៅប៉ុស្តិ៍ត្រួតពិនិត្យបទល្មើស នឹងច្បាប់ចរាចរណ៍ របស់សមត្ថកិច្ច នៃអធិការដ្ឋាននគរបាលខណ្ឌ៧មករា ចំណុចម្ដុំអាងទឹកពហុកីឡដ្ឋានជាតិ អូឡាំពិក តាមបណ្ដោយផ្លូវ២១៥ សង្កាត់វាលវង់ ខណ្ឌ៧មករា រាជធានីភ្នំពេញ ៕

អត្ថបទដែលជាប់ទាក់ទង