រថយន្ត ៥គ្រឿង បានបុកបន្តកន្ទុយគ្នា នៅចំណោតលោកយាយម៉ៅ
ខេត្តសីហនុ៖ រថយន្ត៥គ្រឿង បុកបន្តកន្ទុយគ្នានៅចំណោតលោកយាយម៉ៅ កែងរ៉ា ជិតកំពង់ផែ របួសធ្ងន់មន្ត្រីនគរបាលម្នាក់និងខ្ទេចប៉ុស្តិ៍នគរបាល វេលាម៉ោង៨ និង៣០នាទី ព្រឹកថ្ងៃទី៣០ ខែសីហា នេះ ។
សេចក្តីរាយការណ៍ថា មានមនុស្ស ៤នាក់ រងរបួសធ្ងន់និងស្រាល ក្នុងនោះក៏មានប៉ូលីសចរាចរណ៍មួយរូបដែរ ដែលស្ថិតក្នុងចំណោមអ្នករងរបួសធ្ងន់។ យោងតាមសមត្ថកិច្ចបញ្ជាក់ថា ក្នុងចំណោមអ្នករងរបួសធ្ងន់ មានជនជាតិចិនម្នាក់បានស្លាប់ ហើយពេលបញ្ជូនទៅមន្ទីរពេទ្យ៕
បើតាមនគរបាលចរាចរណ៍បានឲ្យដឹងថា គ្រោះថ្នាក់នេះបង្កឡើងដោយរថយន្តដឹកសំបកបារី១គ្រឿង បើកដោយជនជាតិចិន បានធ្លាក់ផ្លូវទៅបុកប៉ុស្តិ៍នគរបាល ត្រូវចំមន្ត្រីនគរបាលម្នាក់កំពុងអង្គុយនៅខាងមុខប៉ុស្តិ៍ បណ្តាលឲ្យរងរបួសធ្ងន់។ ជាមួយគ្នាក៏មានរថយន្ត៥គ្រឿងទៀត បានបុកបន្តពីក្រោយ ខូចខាតយ៉ាងដំណំ។
នគរបាលបញ្ជាក់ថា រថយន្តទាំង៥គ្រឿង រួមមានរថយន្តធុនធំ២គ្រឿង រថយន្តធុនត្រា១គ្រឿង ហាយឡែនឌើ១គ្រឿង និងតូយ៉ូតា១គ្រឿង៕