ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

លោក នុត ពុធដារ៉ា បន្តចុះពិនិត្យការរៀបចំបើកការបង្រៀន និងរៀននៅតាមគ្រឹះស្ថានសិក្សាសាធារណៈ នៅភូមិសាស្ត្រដែលមានហានិភ័យទាប ក្នុងស្រុកល្វាឯម

348

 

កណ្ដាល៖នៅថ្ងៃអាទិត្យទី១២ ខែកញ្ញា ឆ្នាំ២០២១ លោក នុត ពុធដារ៉ា អភិបាលរងខេត្តកណ្តាល បានដឹកនាំលោក លោកស្រីតំណាងមន្ទីរអង្គភាព គណៈអភិបាលស្រុក កងកម្លាំងប្រដាប់អាវុធ ចុះពិនិត្យការរៀបចំបើកការបង្រៀន និងរៀន តាមបណ្តាគ្រឹះស្ថានសិក្សាសាធារណៈ នៅភូមិសាស្ត្រដែលមានហានិភ័យទាប នៅទូទាំងស្រុកល្វាឯម និងបានបន្តចុះពិនិត្យការរៀបចំមណ្ឌលចត្តាឡីស័ក ព្រមទាំងសំណេះសំណាល ជាមួយគណៈគ្រប់គ្រងសាលារៀន និងលោកគ្រូអ្នកគ្រូ និងកងកម្លាំងការពារផងដែរ។
ក្នុងឱកាសនោះលោកនុត ពុធដារ៉ា បានណែនាំដល់លោកនាយកសាលានាយករង លោកស្រីនាយិការនិងលោកគ្រូ អ្នកគ្រូទោះបីបើកសាលារៀនឡើងវិញមែនតែត្រូវដាស់តឿនដល់សិស្សានុសិស្សឱ្យបន្តអនុវិត្តវិធានការសុខាភិបាលគឺពាក់ម៉ាស លាងដៃនិងអាកុល សាប៊ូឬជែលពិសេស៣កុំនិង៣ការពាររបស់សម្ដេចតេជោ៕

អត្ថបទដែលជាប់ទាក់ទង