ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

គ្រោងស្ថាបនាផ្លូវបេតុងថ្មីមួយខ្សែនៅភូមិថ្មគោលទី២ឆ្លើយតបសំណូមពរប្រជាពលរដ្ឋ

119
ភ្នំពេញ៖តាមគម្រោងនៅពេលដ៏ខ្លីខាងមុខនេះរដ្ឋបាលរាជធានីភ្នំពេញនឹងស្ថាបនាផ្លូវបេតុងថ្មីមួយខ្សែនៅក្នុងភូមិថ្មគោលទី២សង្កាត់ចោមចៅទី២ខណ្ឌពោធិសែនជ័យតាមសំណូមពររបស់ប្រជាពលរដ្ឋដែលស្នើរសុំទៅអភិបាលរាជធានីភ្នំពេញកាលពីពេលថ្មីៗនេះ។
ជាក់ស្ដែងកាលពីព្រឹកថ្ងៃទី២៩សីហានេះក្រោយទទួលបានព័ត៌មានពីស្ថានភាពផ្លូវពិបាកក្នុងការធ្វើដំណើររបស់ប្រជាពលរដ្ឋនៅភូមិថ្មគោល២ សង្កាត់ចោមចៅទី២ខណ្ឌពោធិសែនជ័យលោក  ឃួង ស្រេង អភិបាលរាជធានីភ្នំពេញ បានចាត់ឱ្យលោកសាំ ពិសិដ្ឋ ប្រធានមន្ទីរសាធារណការ និងដឹកជញ្ជូនរាជធានីភ្នំពេញ សហការជាមួយរដ្ឋបាលខណ្ឌពោធិ៍សែនជ័យ មានលោកសេង គន្ធ អភិបាលរងខណ្ឌពោធិសែនជ័យ បានចុះធ្វើការសិក្សា និងជួសជុលបន្ទាន់នៅផ្លូវលេខ 123CC ប្រវែង ៩៧០ម៉ែត្រនិង ទទឹងប្រវែង ៦ម៉ែត្រ និងរៀបចំដាក់បណ្តាញលូផងដែរ ។
លោកប្រធានមន្ទីរសាធារណការនិងដឹកជញ្ជូនរាជធានីភ្នំពេញដែលបានចុះទៅសិក្សាផ្លូវខាងលើរួចហើយនោះបានបញ្ជាក់ថា៖ក្រោយចប់ការសិក្សានិងធ្វើសេចក្ដីរាយការណ៍ជូនលោកអភិបាលរាជធានីភ្នំពេញរួចហើយនិងបន្ទាប់ពីមានការណែនាំពីអភិបាលបន្តទៀតនោះមន្ទីរសាធារណការនឹងដាក់គ្រឿងចក្រស្ថាបនាផ្លូវនេះជូនប្រជាពលរដ្ឋភ្លាម៕
អត្ថបទដែលជាប់ទាក់ទង