ប្រជាពលដ្ឋខ្វះខាតជីវភាព ១០០គ្រួសារ នៅសង្កាត់ដង្កោ ទទួលបានអំណោយពីក្រុមហ៊ុន ប្លូត្រូនិក
ភ្នំពេញ៖ ក្រុមហ៊ុន ប្លូត្រូនិក (Bluetronic) នឹងចែកអង្ករប្រមាណ១០០តោន តាមរយៈអាជ្ញាធររាជធានីភ្នំពេញ និងចែកផ្ទាល់ដៃជូនបងប្អូនប្រជាពលរដ្ឋ ដែលទទួលរងគ្រោះ ឬរងផលប៉ះពាល់ធ្ងន់ធ្ងរ ពីមេរោគកូវីដ–១៩ នៅរាជធានីភ្នំពេញខណៈដែលជម្ងឺនេះបាននិងកំពុងឆ្លងរាលដាលនូវឡើយ មិនថានៅភ្នំពេញឬនៅតាមបណ្តាខេត្តនានានៅក្នុងព្រះរាជាណាចក្រកម្ពុជា។
ជាក់ស្តែងនៅព្រឹកថ្ងៃទី១៤ កញ្ញានេះ ក្រុមហ៊ុន សហការជាមួយអាជ្ញាធរខណ្ឌដង្កោបានបន្តកម្មវិធីចែកអង្ករ ដល់ពលរដ្ឋ ចំនួន១០០គ្រួសារនៅមុខសាខាក្រុមហ៊ុន ប្លូត្រូនិក (Bluetronic) ស្ថិតនៅតាមបណ្តោយផ្លូវ ២១៧ ភូមិម័រ សង្កាត់ខណ្ឌដង្កោ ដោយលោក និល ស៊ីណាត សមាជិកក្រុមប្រឹក្សាសង្កាត់ ជាអ្នកដឹកនាំប្រជាពលរដ្ឋទាំង១០០គ្រួសារ ដែលមានជីវភាពខ្វះខាត រស់នៅក្នុងមូលដ្ឋាន សង្កាត់ដង្កោ ខណ្ឌដង្កោ មកទទួលអំណោយដោយផ្ទាល់ពីក្រុមហ៊ុន។
លោក Nguyen Ba Tin ប្រធានក្រុមហ៊ុន ប្លូត្រូនិក (Bluetronic) បានអោយដឹងថា បន្ទាប់ពី ក្រុមហ៊ុននាំយកអំណោយជាអង្ករ ប្រមាណ ៣៣តោន ជូនដល់រដ្ឋបាលរាជធានីភ្នំពេញ ដើម្បីចូលរួមចំណែកដោះស្រាយការលំបាកផ្នែកជីវភាពដល់ប្រជាពលរដ្ឋ ដែលរងផលប៉ះពាល់ ក្នុងដំណាក់កាលកូវីដ–១៩នេះ ក្រុមហ៊ុន ប្លូត្រូនិក(Bluetronic) រួមជាមួយអាជ្ញាធរសង្កាត់ដង្កាត់ដង្កោ បានបន្តចែកជូនប្រជាពលរដ្ឋ ប្រមាណ ១០០គ្រួសារទៀត ។
លោកប្រធានក្រុមហ៊ុន បានបញ្ជាក់ថា ក្រុមហ៊ុនមានកម្មវិធីចូលរួមរំលែកការលំបាកជាមួយអាជ្ញាធររាជធានីភ្នំពេញអាជ្ញាធរខណ្ឌ ក្រុមហ៊ុនបានចែកអង្ករ ១០០តោន ដល់ពុក ម៉ែ ពូ មីង បងប្អូនប្រជាពលរដ្ឋ ដែលខ្វះខាតផ្នែកជីវភាពប្រកបរកលក់ដូរតាមរទេះជាដើម ហើយសកម្មភាពមនុស្សធម៌នេះក្រុមហ៊ុននឹងត្រូវធ្វើឡើងជាបន្តបន្ទាប់ រហូតអស់១០០តោន ។ ចំពោះការងារមនុស្សធម៌នេះដែរ ក្រុមហ៊ុនមិនបញ្ចប់ត្រឹមនេះទេ ពោលគឺនៅតែបន្តធ្វើជាបន្តបន្ទាប់ទៀត៕