សម្ដេចតេជោ សម្ដេចកិតិ្តព្រឹទ្ធបណ្ឌិត ចាក់វ៉ាក់សាំងដូសទី៣ឬដូសជំរុញ
ភ្នំពេញ ៖ សម្ដេចតេជោហ៊ុន សែន នាយករដ្ឋមន្ត្រីកម្ពុជា នៅព្រឹកថ្ងៃអង្គារនេះ បានប្រកាសព័ត៌មាននៅលើផេកហ្វេសប៊ុកផ្លូវការថា ថ្ងៃនេះបានចាក់វ៉ាក់សាំងដូសទី៣ ឬដូសជំរុញជាមួយភរិយាជាទីស្រឡាញ់ (តែពីរនាក់បានហើយយាយនិងតា)។
នៅទូទាំងប្រទេសចាក់ដូសទី៣ ឬដូសជំរុញ បានប្រមាណជិត៧៨មុឺននាក់ រួចទៅហើយ។
សម្ដេចតេជោ ហ៊ុន សែន បានថ្លែងថា យើងនឹងបន្តការចាក់ដូសទី៣ ឱ្យបានគ្រប់ៗគ្នា សម្រាប់បងប្អូនដែលបានចាក់ដូសទី១ និងដូសទី២ រួចរាល់ទៅតាមពេលវេលាដែលត្រូវចាក់ដោយ គិតពីដូសទី២ ទៅដូសទី៣ ក្នុងរយៈពេលពី៤ទៅ៦ខែ។
បើតាមក្រសួងសុខាភិបាលបានឲ្យដឹងថា កំណេីនអត្រាចាក់វ៉ាក់សាំងកូវីដ-១៩ នៅកម្ពុជា គិតត្រឹមថ្ងៃទី១៣ ខែកញ្ញា ឆ្នាំ២០២១ មាន ៩៧,៥៨% ធៀបជាមួយចំនួនប្រជាជនគោលដៅ ១០លាននាក់ និងលើកុមារ-យុវវ័យអាយុពី ១២ឆ្នាំ ទៅក្រោម ១៨ឆ្នាំ មាន ៨៧,០៦% ធៀបជាមួយនឹងប្រជាជនគោលដៅ ១,៩៦៦,៩៣១ នាក់៕