ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

ស្ត្រី​ម្នាក់ ​ត្រូវ​គេ​រំលោភ​សម្លាប់ ចសម្លាប់​ទម្លាក់ចូល​ទៅក្នុង​ទឹកអណ្ដូង នៅ​ស្រុក​សង្កែ

70


បាត់ដំបង៖ ស្ត្រី​ម្នាក់​ ត្រូវបានគេប្រទះឃើញដេកស្លាប់ ដែលករណីនេះសមត្ថកិច្ចមូលដ្ឋានដាក់ការសង្ស័យថា ​រំលោភសេពសន្ថវៈ រួច​សម្លាប់ នៅថ្ងៃពុធ ទី២៩ ខែសីហា ឆ្នាំ២០១៨ វេលាម៉ោង ១៨និង​៣០នាទី នៅចំណុច​វាលស្រែអូរបន្ទាត់​មាស ក្រុមទី២៩ ភូមិស្វាយស ឃុំតាប៉ុន ស្រុកសង្កែ ។

លោកវរសេនីយ៍ឯក ស៊ុន សុវណ្ណ អធិការ​នគរបាល​ស្រុកសង្កែ បានឲ្យដឹងថា កម្លាំង​សមត្ថកិច្ច​បានប្រទះឃើ​ញ សាកសព​ស្ត្រីរងគ្រោះ ស្លាប់​ក្នុងរូបភាព​អាក្រាតកាយ (អត់ខោ មានអាវ) ជនរងឝ្រោះឈ្មោះ ឆន សឿត អាយុ ២៦ឆ្នាំ រស់នៅ​ភូមិស្វាយស ឃុំតាប៉ុន ស្រុកសង្កែ ត្រូវបាន​ជនមិនស្គាល់​អត្តសញ្ញាណ បាន​ចាប់រំលោភសេពសន្ថវៈ រួចសម្លាប់​ទម្លាក់ចូល​ទៅក្នុង​ទឹកអណ្ដូង ។

ករណីនេះ កម្លាំង​នគរបាល​ជំនាញខេត្ត និងកម្លាំង​អធិការដ្ឋាន​នគរបាល​ស្រុកសង្កែ កំពុង​ពិនិត្យ​កន្លែង​កើតហេតុ និងធ្វើ​ការស្រាវ​ជ្រាវរកមុខ​ជនល្មើស ដើម្បីយក​មកផ្តន្ទាទោស​តាមច្បាប់ ៕

អត្ថបទដែលជាប់ទាក់ទង