ឪពុក សង្គ្រោះបាន រីឯកូនប្រុស បាត់ខ្លួនក្នុងសមុទ្រ ក្នុងហេតុការណ៍ជួបព្យុះសមុទ្រ បណ្តាលឲ្យលិចទូក នៅស្រុកស្ទឹងហាវ
ព្រះសីហនុ ៖ប្រជានេសាទ សមុទ្រប្រភេទទូកតូចមួយគ្រឿងនៅ ស្រុកស្ទឹងហាវ ម្នាក់បាត់ខ្លួនរកមិនឃើញ និងម្នាក់ទៀតសង្គ្រោះបានមកវិញ ក្នុងករណីលិចទូកនេសាទមួយគ្រឿង លើដែនសមុទ្រ ស្ថិតក្នុងភូមិ៤ ឃុំទំនប់រលក ស្រុកស្ទឹងហាវ ខេត្តព្រះសីហនុ កាលពីរសៀលថ្ងៃទី១៤ ខែកញ្ញា ឆ្នាំ២០២១ ខណៈមានព្យុះភ្លៀង មួយបានកើតឡើង ។
មន្ត្រីអាជ្ញាធរមូលដ្ឋានបានប្រាប់ថា នៅលើទូកនេសាទមានគ្នាចំនួន ២នាក់:
១-ឈ្មោះ មាឃ សៀក ភេទប្រុស អាយុ៤៧ឆ្នាំ (ឪពុក) មុខរបរនេសាទ
២-ឈ្មោះ ស៊នមករា (ហៅឧត្តម) ភេទប្រុស អាយុ១៤ឆ្នាំ (បាត់ខ្លួនរកមិនទាន់ឃើញ) ។
ជនរងគ្រោះទាំងពីរ ជាពលរដ្ឋរស់នៅក្រុម១០ ភូមិ៤ ឃុំទំនប់រលក ស្រុកស្ទឹងហាវ ខេត្តព្រះសីហនុ ៕