ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

សហព័ន្ធកីឡាលើកទម្ងន់ ចូលហ្វឹកហាត់បិទខ្ទប់ ត្រៀម SEA GAMES 2021-2023

395

ភ្នំពេញ៖សមាជិកប្រតិបត្តិ និងកីឡាករ-កីឡាការិនី ព្រមទំាងគ្រូបង្វឹកនៃសហព័ន្ធកីឡាលើកទម្ងន់កម្ពុជានឹងចាប់ផ្ដើមហ្វឹកហាត់

បិទខ្ទប់នៅ ពហុកីឡដ្ឋានជាតិមរតកតេជោបន្ទាប់ ពហុកីឡដ្ឋាននេះត្រូវបានភាគីចិនប្រគល់ឲ្យកម្ពុជាជាផ្លូវការកាលពីថ្ងៃទី១២កញ្ញានោះ ។
លោក សំ សុខយី អគ្គលេខាធិការសហព័ន្ធកីឡាលើកទម្ងន់កម្ពុជាបាននិយាយថាការហ្វឹកហាត់នឹងមិនបង្អង់យូរនោះទេព្រោះស៊ី
ហ្គេមលើកទី៣១នៅវៀតណាមនឹងចាប់ផ្ដើមនីជិតពាក់កណ្ដាលឆ្នាំ២០២២ហើយបន្ទាប់មកឆ្នាំ២០២៣ដល់វេនដែលកម្ពុជាធ្វើជាម្ចាស់ផ្ទះ
ហើយ ។
ថ្ងៃទី១ ខែតុលា សហព័ន្ធត្រៀមបញ្ជីកីឡាករ-កីឡាការិនីហ្វឹកហាត់បិទខ្ទប់ឲ្យទាន់ពេល និងបញ្ជូនកីឡាករ២នាក់ និងកីឡាការិនី២នាក់ ព្រមទំាងគ្រូបង្វឹកមួយនាក់ទៅបន្តហ្វឹកហាត់រយៈពេលវែងនៅប្រទេសចិនសម្រាប់ត្រៀម ព្រឹត្តិការណ៍ការប្រកួតកីឡា SEA GAMES 2023 ហើយសសហព័ន្ធនឹងខិតខំប្រឹងប្រែងអភិឌ្ឍន៍ធនធានកីឡាករ-កីឡាការិនីហ្វឹកហាត់ទំាងក្នុង និងក្រៅប្រទេស ព្រមទាំងរកវិធីសាស្រ្តស្វែងរកកីឡាករ កីឡាការិនីកូនខ្មែររស់នៅក្រៅប្រទេសធ្វើឲ្យចូលរួមការប្រកួតតំណាងឲ្យកម្ពុជាកន្លងមកសហព័ន្ធ
បានទាក់ទងនៅអូស្ត្រាលី និងអាមេរិក។
លោកអគ្គលេខាធិការបានបន្ថែមទៀតថាសហព័ន្ធត្រៀមរៀបចំការប្រកួតកីឡាលើកទម្ងន់ជើងឯកថ្នាក់ជាតិប្រចាំឆ្នាំរបស់សហព័ន្ធដែលគ្រោងធ្វើឡើងនាចុងខែធ្នូប្រសិនបើអាចដំណើរការបាន។សហព័ន្ធក៏គ្រោងរៀបចំវគ្គសិក្ខាសាលមន្រ្តីបច្ចេកទេសដែលគ្រូមកពីក្រៅប្រទេសដើម្បីជួយអភិឌ្ឍនដល់អាជ្ញាកណ្តាលនិងចៅក្រមកីឡាលើកទម្ងន់កម្ពុជាចូលរួមការប្រកួតកីឡាជាតិលើកទី៣រៀបចំឡើងដោយក្រសួងអប់រំ យុជន និងកីឡា។
សហព័ន្ធបេ្តជ្ញាដណ្តើមមេដាយមួយគ្រឿនៃព្រឹត្តិការណ៍ការប្រកួតកីឡា SEA GAMES 2021 លើកទី៣១ នៅប្រទេសវៀតណាមនាខែមេសា ឆ្នាំ២០២២ និងព្រឹត្តិការណ៍ការប្រកួតកីឡា SEA GAMES 2023 លើកទី៣២ ដែលកម្ពុជាធ្វើម្ចាស់ផ្ទះនឹងដណ្តើមមេដាយមាស១គ្រឿងដែរ៕

អត្ថបទដែលជាប់ទាក់ទង