ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

អភិបាលរាជធានី បញ្ជូនគ្រឿងចក្រកាយ ស្តារអណ្តូងលូ កាយលូបាក់ស្រុតឡើងវិញ និងបូមទឹកចេញពីតំបន់បឹងតាម៉ាតទៅប្រឡាយម័ល ដើម្បីរំដោះជំនន់ទឹកភ្លៀងហូរបានលឿន

146

 

ភ្នំពេញ៖នៅព្រឹកថ្ងៃទី១៥ ខែកញ្ញា ឆ្នាំ២០២១ លោកស្រី គឹម ញឹប អភិបាលខណ្ឌដង្កោ អមដំណើរ លោកស៊ុយ សេរិទ្ធ អភិបាលរងរាជធានីភ្នំពេញ ចុះពិនិត្យស្ថានភាពទឹកដែលជន់លិចលំនៅដ្ឋានប្រជាពលរដ្ឋដោយសារជំនន់ទឹកភ្លៀង ស្ថិតនៅតាមបណ្តោយផ្លូវបឹងតាម៉ាត ភូមិសំបួរ សង្កាត់ដង្កោ ខណ្ឌដង្កោ។

លោកស្រីអភិបាលខណ្ឌដង្កោបញ្ជាក់ថា៖ដោយមានការយកចិត្តទុកដាក់ពីឯកឧត្តម ឃួង ស្រេង អភិបាលរាជធានីភ្នំពេញ បានអោយក្រុមការងារដែលដឹកនាំដោយឯកឧត្តម ស៊ុយ សេរិទ្ធ អភិបាលរងរាជធានីភ្នំពេញ បានធ្វើការណែនាំឱ្យយកគ្រឿងចក្រកាយស្តារអណ្តូងលូ កាយលូបាក់ស្រុតឡើងវិញ និងបូមទឹកចេញពីតំបន់បឹងតាម៉ាតទៅប្រឡាយម័ល ដើម្បីរំដោះជំនន់ទឹកភ្លៀងហូរបានលឿន ព្រោះភូមិសាស្រ្ត នេះពេលភ្លៀងមកម្តងៗតែងតែជួបនូវជំនន់ទឹកភ្លៀង៕

អត្ថបទដែលជាប់ទាក់ទង