ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

អភិបាលខណ្ឌទួលគោក ណែនាំដល់កងកម្លាំង សណ្ដាប់ធ្នាប់សាលាខណ្ឱ្ ពង្រឹងបន្ថែមលើការងាររៀបចំសណ្ដាប់ធ្នាប់សាធារណៈ រក្សាអនាម័យបរិស្ថាន ពង្រឹងការអនុវត្តគោលនយោបាយភូមិសង្កាត់ មានសុវត្ថិភាព

360

 

ភ្នំពេញ៖នៅសាលាខណ្ឌទួលគោក កាលពីល្ងាចថ្ងៃទី១៥ ខែកញ្ញា ឆ្នាំ២០២១ លោកជា ពិសី អភិបាលខណ្ឌនិងជាប្រធានគណៈបញ្ជាការឯកភាពរដ្ឋបាលខណ្ឌទួលគោក បានអញ្ជើញជាអធិបតីភាពក្នុង កិច្ចប្រជុំសំណេះសំណាលជាមួយ កងកម្លាំងសណ្ដាប់ធ្នាប់សាលាខណ្ឌទួលគោក។
ក្នុងកិច្ចប្រជុំនោះលោកអភិបាលខណ្ឌ បានណែនាំដល់ កម្លាំងទាំងអស់ ត្រូវយកចិត្តទុកដាក់ រួមសាមគ្គីគ្នា បម្រើរាជរដ្ឋាភិបាល និងប្រជាពលរដ្ឋ អោយបានម៉ឺងម៉ាត់បំផុត ពង្រឹងការគោរពវិន័យការងារ អនុវត្តការងារតាមការដឹកនាំរបស់គណៈបញ្ជាការឯកភាពខណ្ឌ ពង្រឹងបន្ថែមលើការងាររៀបចំសណ្ដាប់ធ្នាប់សាធារណៈ រក្សាអនាម័យបរិស្ថាន ពង្រឹងការអនុវត្តគោលនយោបាយភូមិសង្កាត់ មានសុវត្ថិភាព ជាពិសេស ពង្រឹងការចូលរួមអោយសកម្មក្នុងការងារទប់ស្កាត់ជម្ងឺកូវីដ១៩។
ក្នុងឱកាសនោះដែរអភិបាលខណ្ឌ បានឧបត្ថម្ភថវិកាលើកទឹកចិត្តដល់កម្លាំងទាំងអស់ ដោយក្នុងមួយនាក់ៗ ទទួលបាន ថវិកា ២០,០០០ រៀល៕

អត្ថបទដែលជាប់ទាក់ទង