ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

ឯកឧត្តម គួច ចំរើន ដឹកនាំមន្រ្តីក្រោមឱវាទអញ្ជើញគោរពវិញ្ញាណក្ខន្ធលោក សំ សំអាត ប្រធានការិយាល័យប្រជាពលរដ្ឋខេត្តព្រះសីហនុ

53

ព្រះសីហុ៖ នារសៀលថ្ងៃពុធ ៩កើត ខែភទ្របទ ឆ្នាំឆ្លូវ ត្រីស័ក ព.ស ២៥៦៥ ត្រូវនឹងថ្ងៃទី៥ ខែកញ្ញា ឆ្នាំ២០២១ ឯកឧត្តម គួច ចំរើន អភិបាលនៃគណៈអភិបាលខេត្តព្រះសីហនុ បានដឹកនាំមន្រ្តីក្រោមឱវាទអញ្ជើញគោរពវិញ្ញាណក្ខន្ធលោក សំ សំអាត ប្រធានការិយាល័យប្រជាពលរដ្ឋខេត្តព្រះសីហនុ បានទទួលមរណភាពកាលពីថ្ងៃទី១៤ ខែកញ្ញា ឆ្នាំ២០២១ ដោយរោគាពាធ ក្នុងជន្មាយុ៦៥ឆ្នាំ ។

ឯកឧត្តមអភិបាលខេត្តបានសម្តែងនូវសមានទុក្ខដ៏ក្រៀមក្រំ ចំពោះការបាត់បង់ស្វាមី ឪពុក ឪពុកក្មេក ជាទីគោរព និងជាទីស្រឡាញ់ដ៏ជ្រាលជ្រៅបំផុតរបស់បងប្អូនកូនក្មួយ ព្រមទាំងក្រុមគ្រួសារទាំងមូលដែលបានចិញ្ចឹម បីបាច់ ថែរក្សា អប់រំ និងទូន្មានកូនចៅប្រកបដោយកន្លងធម៌ និងសូមឧទ្ទិសបួងសួងដល់ដួងវិញ្ញាណក្ខន្ធលោក សំ សំអាត បានទៅសោយសុខក្នុងសុខគតិភពកុំបីឃ្លៀងឃ្លាតឡើយ។

ក្នុងនោះឯកឧត្តមអភិបាលខេត្ត ក៏នាំយកបច្ច័យមួយចំនួនដើម្បីចូលរួមរំលែកមរណទុក្ខជាមួយគ្រួសារសពរបស់លោក សំ សំអាត ផងដែរ។

អត្ថបទដែលជាប់ទាក់ទង