បិទភោជនីដ្ឋាន៣ទីតាំងនៅជុំវិញស្ថានទូតរុស៊ី្សបង្កសំឡេងខ្លាំងៗ រំខានដល់ការរស់នៅរបស់ប្រជាជននិងស្ថានទូត
ភ្នំពេញៈកាលពីយប់ថ្ងៃទី ២៩ សីហា ២០១៨ នេះក្រុមការងារកម្លាំងចម្រុះរបស់រដ្ឋបាលរាជធានីភ្នំពេញ ដោយសហការជាមួយមន្ទីពាក់ពន្ធ័ និងរដ្ឋបាលខណ្ឌចំការមន បានចុះត្រួតពិនិត្យ ភោជនីយដ្ឋានចំនួន៣ទីតាំងនៅជុំវិញ ស្ថានទូតរុស្ស៊ី ដែលស្ថិតនៅសង្កាត់ទន្លេបាសាក់ខណ្ឌចំការមនរាជធានីភ្នំពេញដែលបង្កសម្លេងខ្លាំងៗពិបាកទ្រាំនោះរួមមានទី១ភោជនីដ្ឋានឈ្មោះ mango mango ទី២ភោជនីយដ្ឋានឈ្មោះ DJ.s station និងទី៣ភោជនីយដ្ឋានឈ្មោះ មីស្ទ័របៀដោយសារភោជនីយដ្ឋាន ទាំង៣ ខាងលើនេះគ្មានអជ្ញាបណ្ណ័ទេសចរណ៍ និងបង្ករសម្លេងខ្លាំង ៗរំខានដល់ការរស់នៅពេលយប់ដល់កណ្ដាលៗអធ្រាត្រឥតឈប់ឈរ រៀងរាល់យប់ទើបក្រុមការងារ ថ្នាករាជធានីភ្នំពេញនិងអាជ្ញាធរចំការមន បានធ្វើកំណត់ហេតុអោយផ្អាកបណ្តោះអាសន្ននេះទាំងយប់តែម្ដង។
អាជ្ញាធរខណ្ឌចំកាមនឱ្យដឹងនៅព្រឹកថ្ងៃទី៣០ខែសីហាឆ្នាំ២០១៨នេះថា៖ ភោជនីយដ្ឋានទាំង៣ខាងលើនេះ ចាប់តាំងពីចាប់ផ្ដើមរកស៊ីមកដោយ បង្កសម្លេងលាន់ឮខ្លាំងៗពិបាកទ្រាំដោយរំខាន ទៅដល់បងប្អូនដែលរស់នៅតំបន់នោះ និងខាងស្ថានទូតរុស៊ី្សនិងយោងតាមពាក្បបណ្ដឹង របស់ស្ថានទូតទៀតនោះ ទើបកម្លាំងចម្រុះមានខាងក្រុង និងខណ្ឌចុះមកបិទទាំងយប់តែម្ដងទៅ។ចំពោះការចុះពិនិត្យនិងបិទទីតាំងភោជនីយដ្ឋានទាំង៣នេះ ដោយពុំមានការតវ៉ានិងបាតុភាពអ្វីនោះទេ ដោយម្ចាស់ទីតាំងភោជនីយដ្ឋានទាំង៣នោះ កាត់ឯកភាពយល់ព្រមបិទដោយខ្លួនឯងតែម្ដង។
ដោយឡែកភោជនីដ្ឋាន និងក្លឹបនានាមួយចំនួនឯទៀតនៅក្នុងមូលដ្ឋានខណ្ឌចំការមនក្រុមសមត្ថកិច្ចអាជ្ញាធរចំការមនបានចុះទៅធ្វើការណែនាំ ទៅដល់ម្ចាស់ទាំងអស់ដែលប្រកបមុខរបរពេលរាត្រីនោះអោយពួកគាត់បន្ថយសម្លេងតន្ត្រីតាមក្លឹបនិងអាហារដ្ឋានគាត់ផងដែរចៀសវាងបង្កសម្លេងរំខានដល់ការរស់នៅរបស់ប្រជាជនសម្រាកនាពេលយប់ព្រលប់នោះពិសេសផ្ទះសម្បែងពួកគាត់នៅជិតក្បែរៗក្លឹបនិងអាហារដ្ឋានទាំងអស់នោះ។ចំពោះចំណាត់ការអាជ្ញាធរចុះបិទផ្អាកអាជីវកម្មនាពេលរាត្រីដែលតែងតែរំខានដល់ការរស់នៅពួកគាត់នោះពួកអ្នកស្រុកគាត់ទះដៃសាទរជាខ្លាំងចំពោះចំណាត់ការមួយនេះដូច្នេះស្នើចុះធ្វើឱ្យដូចភ្លៀងរលឹមជាប្រចាំ។
គួររំលឹកថា៖ថ្មីនេះលោកអភិបាលរាជធានីភ្នំពេញបានដាក់បញ្ជាយ៉ាងម៉ឺងមាត់ដល់លោកអភិបាលខណ្ឌចំកាមនរៀបចំសណ្ដាប់ធ្នាប់របៀបរៀបរយ នៅជុំវិញស្ថានទូតរ៉ុស្សីនេះជាបន្ទាន់ពីព្រោះបង្ករការរំខានខ្លាំងណាស់ទោះបីទីនោះជារបស់អ្នកណាក៏ដោយត្រូវតែធ្វើ៕
Image may contain: one or more people, people standing and outdoor