លោកអធិការ នគរបាលស្រុកកៀនស្វាយ ចុះពិនិត្យមជ្ឈមណ្ឌល ចត្តាឡីស័កថ្មី២ទីតាំង
កណ្ដាល៖ក្រៅពីការងារស្នូលនិងការងារជំនាញនៅក្នុងភាពនៃអធិការដ្ឋាននគរបាលស្រុកកៀនស្វាយនៃស្នងការដ្ឋាននគរបាលខេត្កកណ្ដាលដោយជានិច្ចកាលលោកព្រុំ សំណាង អធិការនគរបាលស្រុកកៀនស្វាយនិងសហការីរបស់លោកអធិការតែងតែឆ្លៀតពេលវេលាដ៏មមាញឹកក្នុងអង្គភាពមកចូលរួមការងារសង្គម។
តួយ៉ាងនៅព្រឹកថ្ងៃទី១៦ខែកញ្ញាឆ្នាំ២០២១នេះលោកអធិការនគរបាលស្រុកកៀនស្វាយគាត់បានចុះទៅពិនិត្យមជ្ឈមណ្ឌលទីតាំងថ្មី២កន្លែងសម្រាប់ទទួលបងប្អូនប្រជាជនរស់នៅតាមបណ្ដាភូមិ ឃុំ នានាក្នុងមូលដ្ឋានស្រុកកៀនស្វាយ ខេត្តកណ្ដាលមកស្នាក់នៅក្នុងការធ្វើចត្តាឡីស័ក និង ពិនិត្យព្យាបាលជំងឺកូវីដ១៩ដែលពួកគាត់មានវិជ្ជមានដោយជំងឺកូវីដ១៩។
លោកអធិការនគរបាលស្រុកកៀនស្វាយព្រុំ សំណាង បាននិយាយរៀបរាប់អោយដឹងថាដោយនាពេលកន្លងមកគឺអ្នកកើតជំងឺកូវីដ១៩ត្រូវដាក់ពួកគាត់អោយដេកសម្រាកព្យាបាលជំងឺកូវីដ១៩ និង ធ្វើចត្តាឡីស័កនៅតាមបណ្ដាសាលារៀនមួយចំនួននៅស្រុកកៀនស្វាយដោយមានការមើលថែទាំអ្នកជំងឺដោយយកចិត្តទុកដាក់ពីសំណាក់ក្រុមគ្រូពេទ្យនៃមន្ទីរពេទ្យបង្អែកស្រុកកៀនស្វាយ។ប៉ុន្តែនៅពេលនេះពោលគឺថ្ងៃទី១៥ខែកញ្ញាឆ្នាំ២០២១នេះគឺនៅតាមសាលារៀននិមួយៗត្រូវបើកអោយដំណើរឡើងវិញនូវគ្រឹះស្ថានសាធារណះ និង ឯកជនដោយអោយក្មួយៗជាសិស្សានុសិស្សចូលសិក្សារៀនសូត្រ។
គួបញ្ជាក់ផងដែរថាចំពោះទីតាំងថ្មី២កន្លែងនោះគឺទី១មជ្ឈមណ្ឌលចត្តាឡីស័កនៅសាលាបឋមសិក្សា ជា សុីម អង្គរជ័យស្ថិតនៅឃុំបន្ទាយដែកស្រុកកៀនស្វាយ និង ទី២មជ្ឈមណ្ឌលចត្តាឡីស័កនៅទីតាំងពុទ្ធមណ្ឌលធម្មទូតអន្តរជាតិស្ថិតនៅឃុំដីឥដ្ឋ ស្រុកកៀនស្វាយ ខេត្តកណ្ដាល។
ជាមួយគ្នានេះផងដែរលោកអធិការនគរបាលស្រុកកៀនស្វាយដោយសូមអំពាវនាវទៅដល់បងប្អូនប្រជាជនគ្រប់រូបដែលរស់នៅក្នុងមូលដ្ឋានស្រុកកៀនស្វាយអោយបន្តចូលរួមអនុវត្តន៍អោយបានខ្ជាប់ខ្ជួនរបស់រាជរដ្ឋាភិបាល«៣ការពារ និង ៣កុំ»ដើម្បីសុវត្ថិភាពដល់យើងទាំងអស់គ្នានិងចូលរួមទប់ស្កាត់នៃការឆ្លងរីករាលដាលជំងឺកូវីដ១៩ដែលចូលសហគមន៍៕