ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

សមាគម នារីកម្ពុជា របស់ក្រសួងបរិស្ថាន ៖ នាំយកថវិកាចំនួន ៣,៥០០ដុល្លារ ជូនលោកស្រី កិត្តិសង្គហបណ្ឌិត ម៉ែន សំអន ដើម្បីចូលរួមសាងសង់ផ្ទះជូនអតីតយុទ្ធជនពលីពិការ ខេត្តពោធិ៍សាត់ នាពេលខាងមុខនេះ

309

ភ្នំពេញ ៖ នៅទីស្ដីការក្រសួងទំនាក់ទំនង ជាមួយរដ្ឋសភា-ព្រឹទ្ធសភា និងអធិការកិច្ច កាលពីព្រហស្បតិ៍ ១០កើត ខែភទ្របទ ឆ្នាំឆ្លូវ ត្រីស័ក ព.ស.២៥៦៥ ត្រូវនឹងថ្ងៃទី១៦ ខែកញ្ញា ឆ្នាំ២០២១ លោកស្រី ឌិត នីតា បាន ដឹកនាំប្រតិភូសាខាសមាគមនារីកម្ពុជាដើម្បីសន្តិភាព និងអភិវឌ្ឍន៍ ក្រសួងបរិស្ថានចំនួន០៧រូប រួមមាន៖ លោកស្រី ម៉ុម ថានី រដ្ឋលេខាធិការ លោកស្រី ព្រំ សុភី អនុលេ ខាធិការ លោកស្រី ងិន លីណា អគ្គលេខាធិការង លោកស្រី ហ៊ូ កល្យាណ លោកស្រី ឯម ចាន់ លីតា លោកស្រី ប៉ែន ស្រីស និងកញ្ញា អ៊ូ កញ្ញា ចូលជួបសំដែងការគួរសម និងនាំយកថវិកាចំនួន ៣,៥០០ដុល្លារ(បីពាន់ប្រាំរយដុល្លារអាមេរិក) ជូនលោកស្រីកិត្តិសង្គហបណ្ឌិត ម៉ែន សំអន ឧបនាយក រដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងទំនាក់ទំនងជាមួយរដ្ឋសភា-ព្រឹទ្ធសភា និងអធិការកិច្ច និងជាប្រធានសមាគមនារី កម្ពុជាដើម្បីសន្តិភាពនិងអភិវឌ្ឍន៍ ដើម្បីចូលរួមចំណែកឧបត្ថម្ភដល់ការសាងសង់ផ្ទះចំនួន០១ខ្នង ជូនអតីតយុទ្ធជនពលីពិការ នៅខេត្តពោធិ៍សាត់ នៅពេលខាងមុខនេះ។

លោកស្រី ឌិត នីតា បានមានមតិសំដែងការគួរសម និងសួរសុខទុក្ខចំពោះ លោកស្រី កិត្តិសង្គហបណ្ឌិត ម៉ែន សំអន ឧបនាយករដ្ឋមន្ត្រី។ បន្ទាប់មកលោកស្រី ម៉ុម ថានី រដ្ឋលេខាធិការ និងជាប្រធានសាខា សមាគមនារីកម្ពុជាដើម្បីសន្តិភាព និងអភិវឌ្ឍន៍ក្រសួងបរិស្ថាន បានរាយការណ៍អំពីលទ្ធផលការងារ សង្ខេប ដែលបានអនុវត្តកន្លងមកនិងរាយការណ៍អំពីការចូលរួមចំណែកជួយឧបត្ថម្ភដល់ជីវភាព និង ទុក្ខធុរៈរបស់មន្ត្រីរាជការក្រសួងបរិស្ថាន ក្នុងដំណាក់កាលរីករាលដាលនូវជំងឺកូវីដ ព្រឹត្តការណ៍២០កុម្ភៈ ជូនលោកស្រីកិត្តិសង្គហបណ្ឌិត ម៉ែន សំអន ឧបនាយករដ្ឋមន្ត្រី ដើម្បីជ្រាប និងផ្ដល់អនុសាសន៍ ណែនាំបន្ត។
លោកស្រី កិត្តិសង្គហបណ្ឌិត ម៉ែន សំអន ឧបនាយករដ្ឋមន្ត្រី បានជម្រាបដល់ប្រតិភូក្រសួង ថា សមាគមនារីកម្ពុជាដើម្បីសន្តិភាព និងអភិវឌ្ឍន៍ បានចូលរួមសកម្មភាពជាមួយរាជរដ្ឋាភិបាល ក្នុងការ សាងសង់ផ្ទះជូនអតីតយុទ្ធជនពលីពិការ នៅខេត្តពោធិ៍សាត់ ដែលជាការឧបត្ថម្ភរបស់ សម្ដេចតេជោ ហ៊ុន សែន នូវថវិកាចំនួន១លានដុល្លារ ដែលសម្ដេចទទួលបាន ក្នុងឱកាសដែល សម្ដេច បានទទួលមេដាយមាស World Summit Peace ពីមហាសន្និបាតនៃ ក្ដីសង្ឃឹមលើកទី៧ ក្រោមប្រធានបទស្ដីពី “សន្តិភាពនៅតំបន់ អាស៊ីប៉ាស៊ីហ្វិក “។
លោកស្រីកិត្តិសង្គហបណ្ឌិត ម៉ែន សំអន
ក៏បានថ្លែងអំណរគុណជំនួសមុខឱ្យរាជរដ្ឋាភិបាល ដែលក្រសួងបរិស្ថានបានចូលរួមចំណែក ឧបត្ថម្ភថវិកានេះ តាមរយៈលោកស្រីផ្ទាល់ និងសូមកោតសរសើរដល់លោក សាយ សំអាល់ រដ្ឋមន្ត្រីក្រសួងបរិស្ថាន លោកស្រី ឌិត នីតា និងសាខាសមាគមនារីកម្ពុជាដើម្បីសន្តិភាព និងអភិវឌ្ឍន៍ ក្រសួងបរិស្ថាន ដែលបានខិតខំ ប្រឹងប្រែងក្នុងការចូលរួមជួយដល់ ការងាររបស់រាជរដ្ឋាភិបាល ក៏ដូច ជាប្រទេសជាតិ ដោយការទទួលខុសត្រូវខ្ពស់ និងការជួយដល់ជីវភាពមន្ត្រីរាជការរបស់ក្រសួងបរិស្ថាន និងបានកសាងធនធានមនុស្ស ជាអ្នកបន្តវេនបន្ថែមទៀត តាមរយៈគោលនយោបាយ ស្ដីពីកិច្ចគាំពារមន្ត្រីរាជការក្រសួងបរិស្ថាន៕ សំរិត

អត្ថបទដែលជាប់ទាក់ទង