អភិបាលខណ្ឌបឹងកេងកង ចុះពិនិត្យកន្លែង ចាក់វ៉ាក់សាំង បង្ការជំងឺកូវីដ១៩ជូនដល់កុមារចាប់ពីអាយុ៦ឆ្នាំដល់១២ឆ្នាំ..!
ភ្នំពេញ៖លោកស្រីសុិន រតនា អភិបាលរងខណ្ឌបឹងកេងកងបានអោយដឹងថាដោយកាលពីព្រឹកថ្ងៃទី១៧ ខែកញ្ញា ឆ្នាំ២០២១ នេះ
លោកអភិបាលខណ្ឌបឹងកេងកងធឹម សំអាន និង លោកគឹម ឈុនអ៊ូ ប្រធានក្រុមប្រឹក្សាខណ្ឌ បឹងកេងកងដែលអមដំណើរដោយអស់លោក .លោកស្រីជាអភិបាលរងខណ្ឌបឹងកេងកងព្រមទាំងមន្ត្រីសាលាខណ្ឌ សាលាសង្កាត់ជាច្រើនរូប បានបន្តចុះត្រួតពិនិត្យសកម្មភាពចាក់វ៉ាក់សាំងដូសទី០១ជូនកុមារ ដែលមានអាយុចាប់ពី ០៦ឆ្នាំ ដល់ ១២ឆ្នាំនៅមណ្ឌលសុខភាពទួលស្វាយព្រៃ ផ្លូវលេខ៣៦៤ សង្កាត់ទួលស្វាយព្រៃទី២ ខណ្ឌបឹងកេងកង រាជធានីភ្នំពេញ។
ក្នុងឱកាសដ៏វិសេសវិសាលនេះ បងប្អូនប្រជាពលរដ្ឋ ដែលជាមាតាបិតា អាណាព្យាបាលកុមារដែលត្រូវចាក់វ៉ាក់សាំង មានសេចក្តីត្រេកអរ និងថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅជាទីបំផុតដល់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា ដែលបានផ្តល់វ៉ាក់សាំងចាក់ជូនដល់កុមារ ដេីម្បីការពារសុខុមាលភាពកុមារ បង្កេីតភាពស៊ាំ និងទប់ស្កាត់ការឆ្លងរាលដាលនៃជំងឺកូវីដ-១៩ ដេីម្បីមានលទ្ធភាពបេីកសាលារៀនឡេីងវិញ នាពេលឆាប់ៗខាងមុខ ៕