ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

អភិបាលខណ្ឌចំការមន ចុះពិនិត្យការចាក់វ៉ាក់សាំង បង្ការជំងឺកូវីដ១៩ជូនដល់កុមារអាយុ៦ឆ្នាំដល់១២ឆ្នាំ

72

ភ្នំពេញ៖កាលពីព្រឹកថ្ងៃ ទី១៧ ខែកញ្ញា ឆ្នាំ២០២១ នេះលោកថេង សុថុល អភិបាលខណ្ឌចំការមនដែលអមដំណើរដោយអស់លោក លោកស្រីជាអភិបាលរងខណ្ឌ នាយក និង ចៅសង្កាត់ទាំងអស់នៃរដ្ឋបាលខណ្ឌចំការមនព្រមទាំងមន្រ្តីសាលាខណ្ឌ សង្កាត់ដោយបានចុះត្រួតពិនិត្យនាថ្ងៃដំបូង នៃយុទ្ធនាការចាក់វ៉ាក់សាំងបង្ការជំងឺកូវីដ-១៩ ជូនដល់កុមារ ដែលមានអាយុចាប់ពី ០៦ ដល់ក្រោម១២ ឆ្នាំ ដូសទី១ និង ការចាក់ដូសជំរុញ(ដូសទី៣) ជូនប្រជាពលរដ្ឋដែលមានអាយុចាប់ពី ៦០ឆ្នាំឡេីងទៅ នៅមណ្ឌលសុខភាពផ្សារដើមថ្កូវ។ ការចាក់វ៉ាក់សាំងបង្ការជំងឺកូវីដ-១៩ ជូនកុមារ ដែលមានអាយុចាប់ពី ០៦ ដល់ក្រោម១២ ឆ្នាំ ដូសទី១ គឺចាប់ពីថ្ងៃទី១៧ ខែកញ្ញា ដល់ថ្ងៃទី០៣ ខែតុលា ឆ្នាំ២០២១។

ដូចនេះសូម បងប្អូនប្រជាពលរដ្ឋដែលកំពុងរស់នៅក្នុងមូលដ្ឋានខណ្ឌចំការមន នៃរាជធានីភ្នំពេញ ដែលមានកូន ចៅ ឬក្មួយ ៗដែលមានអាយុចាប់ពី ០៦ ដល់ក្រោម ១២ឆ្នាំ អញ្ជេីញទៅទំនាក់ទំនងជាមួយរដ្ឋបាលសង្កាត់ទាំង០៥ ដេីម្បីបានទៅចាក់វ៉ាក់សាំងបង្ការជំងឺកូវីដ-១៩ ឱ្យបានទាន់ពេលវេលា៕

 

អត្ថបទដែលជាប់ទាក់ទង