ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

គំនិតឡឺកឺ ៖ កុំជឿចិត្តដែលស្មោះពេក

69

 

ភ្នំពេញ ៖ វាជារឿងចំអកមែន តែវាបានបង្កប់នូវគំនិត សម្រាប់មនុស្សពិចារណាថាតើ នៅលើលោកយើងនេះពិតជាមានប្ដីប្រពន្ធ ឬ មិត្តភ័ក្តិដែលស្មោះជាមួយគ្នា និងស្ម័គ្រស្លាប់ជាមួយគ្នាដែរឬទេ ?

សម្រាប់ខ្ញុំគឺគិតថាមានតែក្នុង កម្រិតតិចតួចណាស់ ។ មានរឿងមួយបាននិទានថា មានប្ដីប្រពន្ធ២នាក់ បានសច្ចាថាស្រឡាញ់គ្នា និងស្ម័គ្រស្លាប់ជាមួយគ្នា ហើយស្ម័គ្រស្លាប់ក្នុងពេលតែមួយទៀតផង ។

មានថ្ងៃមួយប្ដីប្រពន្ធទាំង២រូបនោះ បានឡើងទៅលើដំបូលអគារដ៏ខ្ពស់មួយ ដើម្បីលោតសម្លាប់ខ្លួនជាមួយគ្នា ។ ពួកគេមិនបានកាន់ដៃគ្នា ដើម្បីលោតនោះទេ តែគេបានសន្យាថា បន្ទាប់ពីរាប់ដល់១០ ពួកគេនឹងលោតចុះជាមួយគ្នា ក្នុងពេលតែមួយ ។

បន្ទាប់ពីរាប់ដល់១០ នាងជាប្រពន្ធក៏លោតចុះទៅភ្លាម ចំពោះប្ដីមិនបានលោតចុះនោះទេ ។ តែបើមើលពីដំបូលអគារដ៏ខ្ពស់នោះទៅ គេឃើញនាងជាប្រពន្ធ បានលោតចុះជាមួយនឹងឆ័ត្រយោង ។

តាមយោបល់របស់អ្នក តើអ្នកយល់យ៉ាងណា ? តើអ្នកយល់ថាតើនរណាក្បត់នរណា ?
ពាក្យថាស្លាប់ជាមួយគ្នា ក្នុងពេលតែមួយទំនង មានតែនៅក្នុងរឿងព្រេង ឬ រឿងប្រលោមលោក ឬ
ក្នុងភាពយន្ដតែប៉ុណ្ណោះ ។ នេះជារឿងខ្លីទេ តែចែកគ្នាពិចារណាលេងៗទៅ ៕

អត្ថបទដែលជាប់ទាក់ទង