ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

ទំនិញខូចគុណភាព និងហួសកាលបរិច្ឆេទប្រើប្រាស់ប្រមាណ ៥៥៤គីឡូក្រាម ត្រូវបានដកហូត ពីទីផ្សារក្នុងខេត្តចំនួន ៥ បន្ថែមទៀត

45

 

ភ្នំពេញ ៖ ក្នុងឱកាសពិធីបុណ្យភ្ជុំបិណ្ឌប្រពៃណីជាតិ ខិតជិតចូលមកដល់ មន្ត្រី ក.ប.ប. បានចុះត្រួតពិនិត្យទំនិញនៅតាមបណ្ដាទីផ្សារ នៅទូទាំងប្រទេស ក្នុងគោលបំណងការពារផលប្រយោជន៍ សុខភាព និងសុវត្ថិភាព របស់អ្នកប្រើប្រាស់។

ជាក់ស្ដែងកាលពីព្រឹកថ្ងៃទី១៧ ខែកញ្ញាឆ្នាំ២០២១នេះ មន្ត្រី ក.ប.ប. បានចុះត្រួតពិនិត្យទំនិញនៅក្នុងផ្សារមួយចំនួន ស្ថិតក្នុងខេត្ត្តចំនួន ៥ ផ្សេងទៀតគឺ ខេត្តកំពង់ចាម ខេត្តព្រះសីហនុ ខេត្តកំពង់ឆ្នាំង ខេត្តបន្ទាយមានជ័យ និងខេត្តត្បូងឃ្មុំ ដោយបានរកឃើញទំនិញចំនួន ៥៥៤.៣៤ គីឡូក្រាម ដែលខូចគុណភាព និងហួសកាលបរិច្ឆេទប្រើប្រាស់។

ទំនិញខាងលើ គឺត្រូវបានមន្ត្រីជំនាញធ្វើការដកយកមករក្សាទុក និងទំនិញមួយចំនួន ត្រូវបានម្ចាស់ទំនិញស្ម័គ្រចិត្ត ប្រគល់ជូនមន្ត្រីជំនាញ ដើម្បីធ្វើការកម្ទេចចោល។ ក្នុងចំណោមទំនិញ ដែលត្រូវបានដកហូត ភាគច្រើន គឺគ្រឿងឧបភោគបរិភោគ ដែលមានហានិភ័យខ្ពស់ ដល់អ្នកប្រើប្រាស់ ក្នុងនោះក៏មានអាល់កុលក្លែងក្លាយ (មេតាណុល) ចំនួន ១០៩លីត្រផងដែរ៕

អត្ថបទដែលជាប់ទាក់ទង