ប្រជាពលរដ្ឋទីទាល់ក្រ ១០៦ គ្រួសារ នៅសង្កាត់កន្ទោក ទទួលអំណោយ សប្បុរសធម៌ របស់សម្ដេចកិត្ដិព្រឹទ្ធបណ្ឌិត ប៉ុនរ៉ានីហ៊ុនសែន តាមរយៈរដ្ឋបាលខណ្ឌកំបូល ក្នុងអំឡុងជំងឺកូវីដ-១៩
ភ្នំពេញ៖ ប្រជាពលរដ្ឋទីទាល់ក្រីក្រចំនួន១០៦
គ្រួសារ ស្ថិតនៅភូមិត្រពាំងពោធិ៏ សង្កាត់កន្ទោក បាន មកទទួលអំណោយសប្បុរសធម៌ របស់សម្ដេចកិត្ដិព្រឹទ្ធបណ្ឌិត ប៉ុនរ៉ានីហ៊ុនសែន ក្នុងអំឡុងជំងឺកូវីដ-១៩ តាមរយៈរដ្ឋបាលខណ្ឌកន្ទោក ដឹកនាំដោយលោក ឃឹម ស៊ុនសូដា អភិបាលខណ្ឌកំបូល និងជាប្រធានអនុសាខាកាកបាទ ក្រហមខណ្ឌកំបូល. នៅថ្ងៃសៅរ៍១២កើត ខែ ភទ្របទ ឆ្នាំឆ្លូវត្រីស័កព.ស.២៥៦៥ ត្រូវនឹងថ្ងៃទី១៨ ខែកញ្ញា ឆ្នាំ២០២១ ។
ក្នុងឱកាសនោះលោក ឃឹម ស៊ុនសូដា អភិ បាលខណ្ឌកំបូល បានមានប្រសាសន៏ថា៖ ថ្ងៃនេះរដ្ឋបាលខណ្ឌកំបូល បាននាំយកអំណោយដ៏ថ្លៃថ្លារបស់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិតប៊ុនរ៉ានី ហ៊ុន សែន ផ្តល់ជូនតាមរយៈ លោក ឃួង ស្រេង អភិបាលរាជធានីភ្នំពេញ ដើម្បីបងប្អូនយកទៅដោះស្រាយក្នុងជីវភាព ក្នុងអំឡុងពេល ជំងឺកូវីដ-១៩ បានមួយគ្រាផងដែរ ។
លោកអភិបាលក៏បានណែនាំដល់បងប្អូនឲ្យអនុវត្តន៍វិធានការអនាម័យតាមការណែនាំរបស់ក្រសួងសុខាភិបាល និងវិធានការ ៣កុំ ៣ការពារ បេីមិនចាំបាច់កុំចេញក្រៅផ្ទះ ដេីម្បីចូល រួមទប់ស្កាត់ការឆ្លងរីករាលដាលជំងឺកូវីដ-១៩ ។
ក្នុងឱកាសនោះលោក ឃឹម ស៊ុនសូដា ប្រធាន អនុសាខាកាកបាទក្រហមខណ្ឌកំបូល បាន ពាំនាំនូវការផ្តាំផ្ញើរ សាកសួរសុខទុក្ខពីសំណាក់ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុន សែន ប្រធានកាកបាទក្រហមកម្ពុជា និង លោក ឃួង ស្រេង អភិបាលរាជធានីភ្នំពេញ និងជាប្រធានគណៈកម្មាធិការ សាខាកាកបាទក្រហមកម្ពុជារាជធានីភ្នំពេញ ដែល ជានិច្ច កាលសម្ដេច និងថ្នាក់ដឹកនាំ តែងតែគិតគូរ យកចិត្តទុកដាក់ខ្ពស់បំផុត លើការងារមនុស្សធម៌ ការលើកកម្ពស់កម្រិតជីវៈភាព រស់នៅរបស់បងប្អូន ប្រជាជន នៅមូលដ្ឋាន និងនៅទូទាំងប្រទេសតាម រយៈកិច្ចការងារ អភិវឌ្ឍន៍គ្រប់ វិស័យឥតឈប់ឈរ និងរីកចម្រើន ជាលំដាប់ ជាពិសេស ការអនុវត្តវិធានការអនា ម័យ តាមការណែនាំរបស់ ក្រសួងសុខា ភិបាល និងវិធាន ៣កុំ ៣ការពារ ដើម្បីចូលរួមការពារទប់ ស្កាត់ការរីករាលដាលជំងឺកូវីដ-១៩ ។
លោកឃឹម ស៊ុនសូដា ក៏បានស្នើសុំឲ្យបងប្អូនប្រជាពលរដ្ឋ ចូលថែរក្សាបរិស្ថាន ពិសេសកាទុក
ដាក់សំរាម ឲ្យបានត្រឺមត្រូវ នឹងយកទៅចោលតាមម៉ោងពេលវេលា ដែលបានកំណត់របស់ អាជ្ញាធរ សង្កាត់ ខណ្ឌ នឹងក្រុមហ៊ុនដឹកសំរាម ឲ្យត្រឺមត្រូវផង ។
អំណោយដែលបានចែកជូនបងប្អូនចំនួន១០៦ គ្រួសារ ថ្ងៃនេះ ក្នុងមួយគ្រួសារទទួលបាន អង្ករ ២៥ គីឡូក្រាម,ទឹកសាអ៊ីវ ១យួរ ,ត្រីខ កំប៉ុង១យួរ, មី១កេស ៕ . សំរិត