ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

ស្ពានដែកបាឡេត៍ កម្រាលឈើ ប្រវែង ២៤ម៉ែត្រ ស្ថិតនៅភូមិក្បាលខ្លានឹងសម្ពោធអោយប្រើប្រាស់នៅថ្ងៃស្អែកនេះ

197

ព្រះវិហារ៖ ស្ពានដែកបាឡេត៍ កម្រាលឈើ ប្រវែង ២៤ម៉ែត្រ ស្ថិតនៅភូមិក្បាលខ្លា(ក្រពើប្រាំ) ឃុំភ្នំត្បែងមួយ ស្រុកសង្គមថ្មី ខេត្តព្រះវិហារ នឹងត្រូវសម្ពោធដាក់អោយប្រើប្រាស់ជាផ្លូវការនៅថ្ងៃទី១៩ កញ្ញានេះ  ក្រោមអភិបតីភាពដ៏ខ្ពង់ខ្ពស់ លោក មាស សុភា ទេសរដ្ឋមន្ដ្រី ទទួលបន្ទុកបេសកកម្មពិសេស ប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះជួយមូលដ្ឋានខេត្តព្រះវិហារ និងលោក ប្រាក់ សុវណ្ណ អភិបាល ខេត្តព្រះវិហារ

  លោក សំ លាងទ្រី ប្រធានមន្ទីរសាធារណការ និងដឹកជញ្ជូនខេត្តព្រះវិហារបានអោយដឹងថា៖ នៅថ្ងៃទី១៩ កញ្ញាស្អែកនេះ ស្ពានដែកបាឡេត៍ កម្រាលឈើ ប្រវែង ២៤ម៉ែត្រ ស្ថិតនៅភូមិក្បាលខ្លា(ក្រពើប្រាំ) ឃុំភ្នំត្បែងមួយ ស្រុកសង្គមថ្មី ខេត្តព្រះវិហារ នឹងត្រូវ សម្ពោធដាក់អោយប្រើប្រាស់ជាផ្លូវការហើយ  ក្រោមអភិបតីភាពដ៏ខ្ពង់ខ្ពស់ លោកមាស សុភា ទេសរដ្ឋមន្ដ្រី ទទួលបន្ទុកបេសកកម្មពិសេស ប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះជួយមូលដ្ឋានខេត្តព្រះវិហារ និងលោក ប្រាក់ សុវណ្ណ អភិបាល ខេត្តព្រះវិហារ ដើម្បីសម្រួលចរាចរណ៍របស់បងប្អូនប្រជាពលរដ្ឋបានងាយស្រួលក្នុងការធ្វើដំណើរទៅមក។

   សូមបញ្ជាក់ជូនថា ស្ពានដែកបាឡេត៍ កម្រាលឈើ ប្រវែង ២៤ម៉ែត្រ នៅភូមិក្បាលខ្លា(ក្រពើប្រាំ) ឃុំភ្នំត្បែងមួយស្រុកសង្គមថ្មី ខេត្តព្រះវិហារនេះ មិនបានប្រើប្រាស់ថវិកាជាតិឡើយ ដែលជាការ ឧបត្ថម្ភដែកស្ពានដោយ លោក ស៊ុនចាន់ថុល ទេសរដ្ឋមន្ដ្រី រដ្ឋមន្ដ្រីក្រសួងសាធារណការ និងដឹកជញ្ជូន ឧបត្ថម្ភកម្រាលស្ពាន និងសរសរស្ពានដោយលោក មាស សុភា ទេសរដ្ឋមន្ដ្រី ទទួលបន្ទុកបេសកកម្មពិសេស ប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះជួយមូលដ្ឋានខេត្តព្រះវិហារ និងលោក ប្រាក់ សុវណ្ណ អភិបាលខេត្តព្រះវិហារ រីឯការឧបត្ថម្ភកម្លាំងពលកម្មនៃការសាងសង់ ដោយមន្ទីរសាធារណការ និងដឹកជញ្ជូនខេត្តព្រះវិហារ៕

 

អត្ថបទដែលជាប់ទាក់ទង