ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

សម្តេចតេជោ អំពាវនាវឲ្យ ស្ថាប័នតុលាការ ពិចារណាបញ្ឈប់ដីកាចាប់ខ្លួន បណ្ឌិត សេង សារី

54

 

ភ្នំពេញ ៖ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីកម្ពុជា នៅព្រឹកថ្ងៃទី២០ខែកញ្ញាឆ្នាំ២០២១នេះ បានចេញសារលើផេកហ្វេសប៊ុកផ្លូវការ ដោយសូមអំពាវនាវឲ្យ ស្ថាប័នតុលាការពិនិត្យ ពិចារណាក្នុងការ បញ្ឈប់ដីកាចាប់ខ្លួនលោក បណ្ឌិត សេង សារី ហើយសម្តេចបានលើកទឹកចិត្តឲ្យលោក បណ្ឌិត សេង សារី បន្តកិច្ចការស្រាវជ្រាវ និងវិភាគបញ្ហាសង្គមបន្តទៀត ដើម្បីជាប្រយោជន៍ដល់កាសិក្សា
ស្រាវជ្រាវផ្នែកវិទ្យាសាស្ត្រសង្គម។

សម្តេចតេជោ ហ៊ុន សែន បានថ្លែងបញ្ជាក់យ៉ាងដូច្នេះថា “ក្រោយពីបានស្តាប់ដោយយកចិត្តទុកដាក់នូវការសម្ភាសន៍របស់លោក បណ្ឌិត សេង សារី ជាមួយកាសែត The Cambodia Daily នៅថ្ងៃទី ១៨ កញ្ញា ២០២១ បកស្រាយពន្យល់អំពីគោលបំណងនៃការវិភាគអំពីសេនារីយោ ៦ ចំណុច កាលពីថ្ងៃទី ២១ កក្កដា២០២១ ថា «ជាការវិភាគបែបសេនារីយោ» ហើយដែលការបកស្រាយនេះ មានលក្ខណៈសមហេតុផល និងអាចទទួលយកបាន”។

សម្តេចបានមានប្រសាសន៍ថា ” ក្នុងនាមប្រមុខនៃរាជរដ្ឋាភិបាលកម្ពុជា ខ្ញុំសូមអំពាវនាវឲ្យ ស្ថាប័នតុលាការពិនិត្យ ពិចារណាក្នុងការ
បញ្ឈប់ដីកាចាប់ខ្លួនលោក បណ្ឌិត សេង សារី”។

ទន្ទឹមនឹងនេះ សម្តេចក៏សូម លើកទឹកចិត្តឲ្យលោក បណ្ឌិត សេង សារី បន្តកិច្ចការស្រាវជ្រាវ និងវិភាគបញ្ហាសង្គមបន្តទៀត ដើម្បីជាប្រយោជន៍ដល់កាសិក្សាស្រាវជ្រាវផ្នែកវិទ្យាសាស្ត្រសង្គម។ ខ្ញុំក៏អំពាវនាវឲ្យភរិយា កូននិងឪពុកម្តាយ របស់បណ្ឌិត សេង សារី កុំឲ្យមានការព្រួយបារម្ភ៕

អត្ថបទដែលជាប់ទាក់ទង