ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

ផ្ទុះហិង្សា ក្មេងស្ទាវ២នាក់ ប្រយុទ្ធគ្នា ឈានដល់កើតឃាតកម្ម ចាក់ដោយកាំបិតផ្លែស្រួច បណ្តាលឲ្យស្លាប់ម្នាក់

82


ខេត្តព្រៃវែង ៖ ផ្ទុះហិង្សា ឈានដល់កើតឃាតកម្ម ចាក់ដោយកាំបិតផ្លែស្រួច បណ្តាលឲ្យស្លាប់ គ្រាកំពុងធ្វើដំណើរតាមផ្លូវ ផ្តើមចេញពីទំនាស់សម្តីក្នុងវង់ផឹកស៊ី ហើយជនដៃដល់ លបស្ទាក់ចាំផ្លូវ ចាក់សម្លាប់ជនរងគ្រោះ ដែលហេតុការណ៍នេះ បានកើតឡើងនៅថ្ងៃទី២៩ ខែសីហា ឆ្នាំ២០១៨ វេលាម៉ោង១៥និង៥០នាទី នៅចំណុចផ្ទះឈ្មោះ ខាត់ សួង ភេទប្រុស អាយុ ៤១ឆ្នាំ រស់នៅភូមិត្រពាំងឈួក ឃុំរំចេក ស្រុកព្រះស្ដេច ខេត្តព្រៃវែង ជាផ្ទះលក់ស៊ុបមានការផឹកស៊ី។

ក្នុងពេលផឹកស៊ី ក្នុងកន្លែងកើតហតុ មានមនុស្សចំនួន ៣នាក់ ១.ឈ្មោះខាត់សួង(ជាម្ចាស់ផ្ទះ) ២. ឈ្មោះ ផៃ ឆាយ ភេទប្រុសអាយុ ៣៧ឆ្នាំ (ជាជនសង្ស័យ) ៣.ឈ្មោះ ទូច ពេជ្រ ភេទប្រុសអាយុ ៣៥ឆ្នាំ រស់នៅភូមិឃុំកើតហេតុខាងលើ (ជនរងគ្រោះ) ។
ពួកគេ មានការផឹកស៊ីទាស់ពាក្យសំដី ហើយបានប្រតាយប្រតប់គ្នានៅពេលនោះ ម្ចាស់ផ្ទះបានឃាត់បំបែកគ្នាទៅ។
ក្រោយមកឈ្មោះ ស៊ុំ រតនៈ ភេទស្រី អាយុ ៤៤ឆ្នាំ (ត្រូវជាបងថ្លៃជងគ្រោះ​) បានជិះម៉ូតូឌុបប្អូនយកទៅផ្ទះ លុះមកដល់ចំណុច ផ្លូវបត់ចូលផ្ទះជនរងគ្រោះ ជនសង្ស័យ ពួនស្ទាក់តាមផ្លូវ បានទាញជនរងគ្រោះទម្លាក់ពីលើម៉ូតូ រួចយកកាំបិតចិតបន្លែ ចាក់ចំលើដើមទ្រូងផ្នែកខាងឆ្វេង ១កន្លែង បណ្តាលឲ្យស្លាប់។

ក្រោយកើតហេតុភ្លាមៗបង្កឲ្យផ្អើលឆោឡោអ្នកភូមិ សមត្ថកិច្ចចុះទៅអន្តរាគមន៍ចាប់ជនដៃដល់បានភ្លាមៗផងដែ ។ ក្រោយពីចាប់ខ្លួនជនដៃដល់បាននាំទៅសាកសួរ នៅផ្នែកជំនាញអធិការដ្ឋានស្រុកព្រះស្តេច ដើម្បីកសាងសំណុំរឿងតាមនីតិវិធី៕

អត្ថបទដែលជាប់ទាក់ទង