ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

កម្លាំនគរបាលនៃ អធិការដ្ឋានខណ្ឌទួលគោក ចុះបង្ក្រាបល្បែង ឡូតូការ៉េ8ឃាត់ខ្លួនមនុស្ស២នាក់និងបិទតារាងបាល់ទះមួយកន្លែងនៅសង្កាត់បឹងសាឡាង

78

 

ភ្នំពេញ៖ នៅថ្ងៃទី២០ ខែកញ្ញា ឆ្នាំ២០២១ កម្លាំងផ្នែកនគរបាលយុត្តិធម៌នៃអធិការដ្ឋាននគរបាលខណ្ឌទួលគោក ដោយមានការដឹកនាំផ្ទាល់ពីលោក សឿ ឡងឌី ព្រះរាជអាជ្ញារង នៃអយ្យការអមសាលដំបូងរាជធានីភ្នំពេញ បានចុះត្រួតពិនិត្យទីតាំងតារាងបាល់ទះមួយកន្លែងស្ថិតនៅដីឡូត៍លេខ១៩ ផ្លូវលេខ២២៧ ក្រុមទី៨ ភូមិ៣ សង្កាត់បឹងសាឡាង ខណ្ឌទួលគោក រាជធានីភ្នំពេញ ។

ក្នុងពេលក្រុមគណ:កម្មការចុះទៅដល់ទីតាំងខាងលើ បានឃើញមានតារាងបាល់ទះមួយ និងមានតុល្បែងភ្នាល់ (ឡូតូយីហោ ៨៨៨៨) ក្នុងនោះរកឃើញវត្ថុតាងពាក់ព័ន្ធនឹងល្បែងភ្នាល់ឡូតូ រួមមាន៖ តុដែកចំនួន០១ , ទូរទស្សន៍ចំនួន០១ ស៊ីភីយូ (CPU) មួយយកំប្លេរ ម៉ាស៊ីនព្រីនបុងចាក់មួយ , បុងភ្នាល់ចាក់ឡូតូរួចចំនួន០៣សន្លឹក និងមានភ្នាក់ងារស៊ីសងម្នាក់ឈ្មោះ គុណ ស្រីរ៉ា ភេទស្រី អាយុ២១ឆ្នាំ ជនជាតិខ្មែរ កំពុងអង្គុយទទួលស៊ីសង និងបានឃើញឈ្មោះ ថុង សូរិយា ភេទស្រី អាយុ២៧ឆ្នាំ ជនជាតិខ្មែរ ជាតំណាងម្ចាស់ទីតាំងដីឡូត៍ ភ្លាមនោះកម្លាំងយើងក៏បានធ្វើការបង្ក្រាបនិងឃាត់ខ្លួនជនសង្ស័យទាំងពីរនាក់ខាងលើ និងចាប់យកវត្ថុតាងពាក់ព័ន្ធនិងល្បែងឡូតូខាងលើ រួចបញ្ជូនមកកាន់ អធិការដ្ឋាននគរបាលខណ្ឌទួលគោក ដើម្បីសាកសួរ និងចាត់ការតាមនីតវិធីច្បាប់ ។

ដោយឡែកទីតាំងតារាងបាល់ទះស្ថិតនៅក្នុងដីឡូត៍លេខ១៩ ផ្លូវលេខ២២៧ សង្កាត់បឹងសាឡាង ខណ្ឌទួលគោក លោក សឿ ឡងឌី ព្រះរាជអាជ្ញារង នៃអយ្យការអមសាលាដំបូងរាជធានីភ្នំពេញ បានសម្រេចបិទជាបណ្ដោះអាសន្ន រងចាំការសម្រេចជាក្រោយ ៕

អត្ថបទដែលជាប់ទាក់ទង