ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

លោកឧកញ៉ា ទៀ វិចិត្រ និងលោកជំទាវ ហេង គីមជី បានឧបត្ថម្ភកុំព្យូទ័រ Desktop ចំនួន០៥គ្រឿង ដល់សាលាទ័ពជើងទឹក សម្រាប់ប្រើប្រាស់បម្រើការងារក្នុងអង្គភាព

51

ព្រះសីហនុ-ដើម្បីជួយសម្រួលដល់ការបំពេញភារកិច្ចរបស់យោធិន ក៏ដូចជាជួយសម្រួលដល់ភារកិច្ចរដ្ឋបាលរបស់អង្គភាពសាលាទ័ពជើងទឹក នៅថ្ងៃទី២១ ខែកញ្ញា ឆ្នាំ២០២១ លោកឧកញ៉ា ទៀ វិចិត្រ សមាជិកក្រុមការងារយុវជនគណបក្សប្រជាជនកម្ពុជា ខេត្តព្រះសីហនុ និងលោកជំទាវ ហេង គីមជី បានឧបត្ថម្ភកុំព្យូទ័រ Desktop ចំនួន០៥គ្រឿង ដល់សាលាទ័ពជើងទឹក សម្រាប់ប្រើប្រាស់បម្រើការងារក្នុងអង្គភាព។

លោកវរនាវីទោ ជើង ឆាយ នាយកសាលាទ័ពជើងទឹក ព្រមទាំង លោកនាយករង យោធាចារ្យ បុគ្គលិក នាយផ្នែក នាយរងផ្នែក និងពលនាវិកសាលាទ័ពជើងទឹកទាំងអស់ បានថ្លែងអំណរអរគុណ ចំពោះទឹកចិត្តរបស់ លោកឧកញ៉ា ទៀ វិចិត្រ សមាជិកក្រុមការងារយុវជនគណបក្សប្រជាជនកម្ពុជា ខេត្តព្រះសីហនុ និងលោកជំទាវ ហេង គីមជី ដែលលោកទាំងពីរតែងតែមានទឹកចិត្តសប្បុរស គិតគូរយកចិត្តទុកដាក់ និងតែងតែបានជួយឧបត្ថម្ភ ដល់សាលាទ័ពជើងទឹក រហូតមកដល់ពេលនេះ៕

អត្ថបទដែលជាប់ទាក់ទង