អភិបាលខណ្ឌបឹងកេងកង អំពាវនាវ ដល់ប្រជាពលរដ្ឋ កុំធ្វេសប្រហែសបង្ការជំងឺកូវីដ១៩ពេលបុណ្យកាន់បិណ្ឌ..!
ភ្នំពេញ៖កាលពិព្រឹកថ្ងៃទី២២ខែកញ្ញាឆ្នាំ២០២១នេះលោកធឹម សំអាន អភិបាលខណ្ឌបឹងកេងកងបានអញ្ជើញចុះសាកសួរសុខទុក្ខក្នុងពិធី
ចែកអំណោយជូនដល់បងប្អូនប្រពលរដ្ឋដែលកំពុងមានជីវភាពខ្វះខាតចំនួន ២០ គ្រួសារ នៅសង្កាត់បឹងកេងកងទី២ ខណ្ឌបឹងកេងកង នៃរាជធានីភ្នំពេញដើម្បីដោះស្រាយជីវភាពរស់នៅប្រចាំថ្ងៃក្នុងពិធីបុណ្យកាន់បិណ្ឌ .ភ្ជុំបិណ្ឌនាឆ្នាំនេះគឺឆ្នាំ២០២១។
ក្នុងពិធីចែកអំណោយនោះលោកអភិបាលខណ្ឌបឹងកេងកងធឹម សំអាន បានមានមតិដោយជួបសំណេះសំណាលជាមួយបងប្អូនប្រជាជនដោយធ្វើការណែនាំដល់ពួកគាត់ត្រូវនាំគ្នាបន្តដោយយកចិត្តទុកដាក់ខ្ពស់ក្នុងការមើលថែទាំសុខភាពខ្លួនអោយបានល្អដោយមិនត្រូវមើលស្រាលចំពោះស្ថានភាពនៃជំងឺឆ្លងដ៏កាចសាហាវនេះបានឡើយ«កូវីដ១៩»
ក្នុងពេលនោះផងដែរលោកធឹម សំអាន អភិបាលខណ្ឌបឹងកេងកងក៏បានយកនូវអំណោយទៅចែកជូនដល់ប្រជាជនចំនួន២០គ្រួសារដោយក្នុងមួយគ្រួសារៗទទួលបាន
អង្ករ ១០គីឡូ ចំនួន ០១បាវ ,មី ចំនួន១ កេស និង ១០កញ្ចប ,ទឹកត្រី២ដប និង ទឹកស៉ីអ៉ីវ២ដបផងដែរ។
ក្នុងនោះលោកអភិបាលខណ្ឌបឹងកេងកងធឹម សំអាន ដោយសូមអោយបងប្អូនបន្ដចូលរួមអនុវត្ដវិធានការរបស់ក្រសួងសុខាភិបាល និងចូលរួមគោរពតាមអនុសាសន៍ដ៏ខ្ពង់ខ្ពស់របស់សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ដ្រី នៃព្រះរាជាណាចក្រកម្ពុជា«៣ការពារ និង ៣កុំ»៕