ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

អភិបាលខណ្ឌដង្កោ នាំយកអំណោយ សម្ដេចទាំងទ្វេរ ចែកជូនប្រជាពលរដ្ឋទីទ័លក្រ ចំនួន ៥០គ្រួសារ មកពីភូមិទាំង៦ នៅសង្កាត់ទៀន

35

 

ភ្នំពេញ៖នៅព្រឹកថ្ងៃថ្ងៃទី២២ ខែកញ្ញា ឆ្នាំ២០២១ លោកស្រី គឹម ញឹប អភិបាលខណ្ឌដង្កោ បាននាំយកអំណោយដ៏ថ្លៃថ្លារបស់សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា និងសម្ដេចកិត្តិព្រឹទ្ធបណ្ឌិត ផ្ដល់ជូនតាមរយៈ លោកឃួង ស្រេង អភិបាលរាជធានីភ្នំពេញ ចែកជូនបងប្អូនប្រជាពលរដ្ឋទីទ័លក្រ ចំនួន ៥០គ្រួសារ មកពីភូមិទាំង៦ ស្ថិតនៅសង្កាត់ទៀន ខណ្ឌដង្កោ រាជធានីភ្នំពេញ។
ការចែកអំណោយរបស់លោកស្រីអភិបាលខណ្ឌដង្កោនាពេលនេះមានសារសំខាន់ណាស់គឺចំថ្ងៃ១រោច ខែភទ្របទ ជាថ្ងៃកាន់បិណ្ឌទី១នៃពិធីបុណ្យភ្ជុំនេះបងប្អូនអាចយកអំណោយនេះទៅវត្តបាន។

គួរបញ្ជាក់ថា៖អំណោយដែលលោកស្រីចែកជូនពលរដ្ឋរួមមាន អង្ករចំនួន ២៥គីឡូ មី១កេស ទឹកស៊ីអ៉ីវ ១យួរ និងត្រីខកំប៉ុង១យួរ និងភួយ ០១ ក្នុងមួយគ្រួសារ៕

អត្ថបទដែលជាប់ទាក់ទង