អភិបាលខណ្ឌពោធិ៍សែនជ័យ បានចូលរួមពិធីសូត្រមន្ដរាប់បាត្រ កាន់បិណ្ឌវេនទី១ នៅវត្តអង្គតាមិញសង្កាត់ចោមចៅទី១
ភ្នំពេញ៖នៅថ្ងៃទី ២២ ខែ កញ្ញា ឆ្នាំ២០២១លោក ហែម ដារិទ្ធិ អភិបាលខណ្ឌពោធិ៍សែនជ័យ បានអញ្ជើញចូលរួមពិធីសូត្រមន្ដ កាន់បិណ្ឌវេនទី១ របស់លោក ព្រំ សុខា រដ្ឋមន្រ្ដីក្រសួងមុខងារសារធារណៈ នៅវត្តអង្គតាម៉ិញ ស្ថិតនៅភូមិគោកចំបក់ សង្កាត់ចោមចៅទី១ ។
សម្ភារៈចូលរួមវេនបិណ្ឌជាមួយលោក ព្រំ សុខា រួមមាន៖
១-អង្ករ ១០បាវ (០១បាវ ២៥គ.ក្រ)
២-មី ១០កេស
៣-ទឹកសុទ្ធ ១០កេស
៤-ទឹកត្រី ១០យួរ
៥-ទឹកស៊ីអ៊ីវ ១០យួរ
៦-ត្រីខ ០១កេសធំ (១០យួរ)
៧-ទឹកក្រូច ១០កេស
៨-ថវិការ ចំនួន ១,០០០,០០០រៀល (មួយលានរៀល)៕