ក្មេងប្រុស២នាក់ទៅស្ទួចត្រីរអិលជើងធ្លាក់ចូលទឹកបណ្តាលឱ្យលង់ទឹកស្លាប់ទាំង២
ខេត្តកំពង់ចាមៈ ស្នងការដ្ឋាននគរបាលខេត្តកំពង់ចាម បានឱ្តដឹងថា នីថ្ងៃទី៣០សីហា២០១៨ វេលាម៉ោង១៥
មានករណីលង់ទឹក បណ្តាលឱ្យស្លាប់ក្មេងប្រុស២នាក់ នៅចំណុចមាត់ទន្លេមេគង្គភូមិទូរីលើ ឃ៉ំព្រែកពោធិ៍ ស្រុកស្រីសន្ធរ។
ក្មេងទាំង២នាក់ឈ្មោះ ណុច វ៉ាន់ណៃ ភេទប្រុស អាយុ៩ឆ្នាំ
និងឈ្មោះ ណុច សុវណ្ណណែត ភេទប្រុស អាយុ៧ឆ្នាំជនរងគ្រោះទាំង២រស់នៅភូមិទូរីលើ ឃុំព្រែកពោធិ៍ ស្រុកស្រីសន្ធរ ខេត្តកំពង់ចាម។ មូលហេតុ ក្មេងទាំង២នាក់ទៅស្ទួចត្រីនៅទីនោះ ហើយក៏រអិលជើងធ្លាក់ចូលទឹកបណ្តាលឱ្យស្លាប់តែម្តង៕