សង្ស័យស្រវឹងជ្រុល បើកបរម៉ូតូលឿនដូចហោះជ្រុលបុករបាំងថ្មពុះចែកទ្រូងផ្លូវបោកក្បាលស្លាប់ម្នាក់
ភ្នំពេញ៖ បុរសម្នាក់បានស្លាប់បាត់បង់ជីវិតពេលដែលគេជួយសង្គ្រោះ ដឹកបញ្ជូនទៅកាន់មន្ទីរពេទ្យបានប្រមាណកន្លះម៉ោង ក្រោយពេលដែលបុរសម្នាក់នេះ សង្ស័យស្រវឹងជ្រុល បើកបរម៉ូតូលឿនដូចហោះជ្រុលទៅបុករបាំងថ្មពុះចែកទ្រូងផ្លូវបោកក្បាលយ៉ាងពេញទំហឹងនោះ។
ហេតុការណ៍គ្រោះថ្នាក់ចរាចរនេះបានកើតឡើងកាលពីរាត្រីឆ្លងចូលថ្ងៃសុក្រ៥រោចខែស្រាពណ៏ឆ្នាំចសំរឹទ្ធិស័កព-ស២៥៦២ ត្រូវនឹងថ្ងៃទី៣១ខែសីហាឆ្នាំ២០១៨ វេលាម៉ោង ៣និង២០នាទីត្រង់ចំណុចគល់ស្ពានអាកាសស្ទឹងមានជយ័លើផ្លូវ២៧១ក្នុងសង្កាត់បឹងសាឡាងខណ្ឌទួលគោក ។
ជនរងគ្រោះត្រូវបានសមត្ថកិច្ចផ្នែកចរាចរខណ្ឌទួល
គោកប្រាប់អោយស្គាល់ឈ្មោះភិន សុវណ្ណឧត្តម ភេទ ប្រុស អាយុ២៨ឆ្នាំ មុខរបរលក់ដូរ ស្នាក់នៅស្រុកដូនកែវ ខេត្តតាកែវ។
មន្ត្រីដដែលបានអោយដឹងទៀតថា នៅមុនពេលកើតហេតុជនរងគ្រោះបានជិះម៉ូតូមួយគ្រឿង
ម៉ាកហុងដាសេ១២៥ពណ៏ខ្មៅ ពាក់ស្លាកលេខភ្នំពេញ 1GN 3555 ក្នុងស្ថានភាពស្រវឹង ដោយជិះចុះពីលើស្ពានអាកាសស្ទឹងមកជ័យ លុះជិះមកដល់ចំណុចកើតហេតុដោយសារស្ថានភាពផ្លូវកោង ម្យ៉ាងជនរងគ្រោះស្រវឹងស្រាផងនោះក៏បានរេចង្កូតទៅបុករបាំងពះុចែកទ្រូងផ្លូវ(ក្លូរ)លើផ្លូវ២៧១យ៉ាងពេញទំហឹងតែម្តង។ ក្រោយពេលកើតហេតុជនរងគ្រោះត្រូវបានគេជួយសង្គ្រោះដោយដឹកបញ្ជូនទៅមន្ទីរពេទ្យលោកសង្ឈភ្លាមដែរ តែដោយស្ថានភាពរបួសធ្ងន់ ជនរងគ្រោះក៏បានដាច់ខ្យលើស្លាប់នៅពេលបញ្ជូនដល់មន្ទីរពេទ្យបានប្រមាណកន្លះម៉ោង ។
ក្រោយពេលកើតហេតុប៉ូលីសបានចុះទៅធ្វើការវាស់វែងបញ្ជូនម៉ូតូជនរងគ្រោះមករក្សារទុកទៅអធិការដ្ឋាននគរបាល ទួលគោក ដើម្បីកសាងឯកសារ បន្ត។ចំណែកសពជនរងគ្រោះត្រូវបានក្រុមគ្រួសារបញ្ជូនទៅស្រុកកំណើតដើម្បីធ្វើបុណ្យតាមប្រពៃណី៕