ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

គណៈប្រតិភូរសម្ព័ន្ធមេត្រីភាព ចំនួន៣ខណ្ឌ ខណ្ឌប្ញស្សីកែវ ,ដូនពេញនិងខណ្ឌជ្រោយចង្វារចុះសួរសុខទុក្ខនាំយកអំណោយជូនកងវរះសេនាតូចលេខ៣៩១ឈរជើងនៅខេត្តព្រះវិហារ

40

 

ព្រះវិហារ៖នៅថ្ងៃទី២២ ខែកញ្ញា ឆ្នាំ២០២១គណៈប្រតិភូរសម្ព័ន្ធមេត្រីចំនួន៣ខណ្ឌដឹកនាំដោយលោក ឯក ឃុនដឿន អភិបាលខណ្ឌឬស្សីកែវ, លោក សុខ ពេញវុធ អភិបាលខណ្ឌដូនពេញ, និងលោក ប្រាក់ ចាន់ណា ប្រធានក្រុមប្រឹក្សាខណ្ឌជ្រោយចង្វារ ព្រមទាំងតំណាងលោក ឃ្លាំង ហួត អភិបាលខណ្ឌជ្រោយចង្វារ និងសហការី បានដឹកនាំក្រុមការងារនាំយកអំណោយសំភារៈមួយចំនួន មកឧបត្ថម្ភដល់កងទ័ពជួរមុខ ដែលបានចងសម្ព័ន្ធមេត្រីជាមួយវរៈសេនាតូចលេខ៣៩១ នៅក្នុងខេត្តព្រះវិហារ។

តាមរបាយរាយការណ៍ដោយលោកឧត្តមសេនីយ៍ត្រី ប៊ុត ប៊ុនថាត ប្រធានវរៈសេនាតូចលេខ៣៩១ បានឲ្យដឹងថា ក្នុងជួរវរៈកងទ័ពមិនមានកើតជំងឺកូវីដ១៩ទេ ហើយលោកបានថ្លែងអំណរគុណចំពោះ លោកឃួង ស្រេង អភិបាលរាជធានីភ្នំពេញ ដែលបានចាត់មន្ត្រីមកសួរសុខទុក្ខ និងនាំយកអំណោយមកឧបត្ថម្ភពួកគាត់ដែលកំពុងបំពេញកិច្ច។
ក្នុងឱកាសនោះលោកអភិបាលខណ្ឌទាំង៣ បានផ្តាំផ្ញើសាកសួរសុខទុក្ខពីសំណាក់លោក ឃួង ស្រេង អភិបាលរាជធានីភ្នំពេញ ដែលតែងតែយកចិត្តទុកដាក់ចំពោះបងប្អូនសមរភូមិមុខ។

គួរបញ្ជាក់ថា៖អំណោយ និងថវិការបស់អភិបាលខណ្ឌទាំង៣ ដែលត្រូវចែកជូនកងទ័ពរួមមាន៖
គ្រួសារទ័ព ១៩១គ្រួសារ ក្នុង១គ្រួសារទទួលបាន មី១កេស ថវិកា ១០០,០០០រៀល ។
សម្រាប់លោកមេបញ្ជាការវរ:សេនាតូច០១នាក់ ទទួលបាន ៥០០,០០០រៀល,ជូន
មេបញ្ជាការរង ០៥នាក់ ក្នុង០១នាក់ ទទួលបាន ៣០០,០០០នាក់,មេបញ្ជាការ(គ) ០៤នាក់ ក្នុង០១នាក់ ទទួលបាន ២០០,០០០រៀល
,មេបញ្ជាការ(ខ) ០៣នាក់ ក្នុង០១នាក់ ទទួលបាន ២០០,០០០រៀល
ផ្ដល់ជូនថវិកា សម្រាប់វិរ: សេនាតូចចំនួន៣,៤០០,០០០រៀល, មាស់, ជែលលាងដៃ អាល់កុល, សាប៊ូដុសខ្លួន និងថ្នាំ ប៉ារ៉ាសេតាមុល ៕

អត្ថបទដែលជាប់ទាក់ទង