ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

រកឃើញថាគេហទំព័រហ្វេសបុកមួយ បានដាក់រូបភាព និងវីដេអូ បន្លំប្រភេទត្រីកាបឥណ្ឌា ថាជាត្រីប៉ាសេអ៊ី

47

 

ស្ទឹងត្រែង ៖ ខណ្ឌរដ្ឋបាលជលផលស្ទឹងត្រែង បានអះអាងថាគេហទំព័រហ្វេសបុកឈ្មោះ Natural Fish Farm កសិដ្ឋានចិញ្ចឹមត្រី ធម្មជាតិ បានបង្ហោះពីព័ត៌មានទាក់ទងនឹងត្រីប៉ាសេអ៊ី មានខ្លឹមសារ៖ ត្រីប៉ាស៊ីអ៊ី ធម្មជាតិ ១០០% ចិញ្ចឹមនៅក្នុងទឹកទន្លេមេគង្គផ្ទាល់ ដោយលក្ខណៈបច្ចេកទេសខ្ពស់នឹងមានសុវត្ថិភាព ធានាគុណភាព។ ខណ្ឌរដ្ឋបាលជលផលស្ទឹងត្រែង បានរកឃើញថាគេហទំព័រហ្វេសបុកមួយនេះ បានដាក់រូបភាព និងវីដេអូ គឺមិនមែនជាត្រីប៉ាសេអ៊ីទេ ហើយមានរូបភាពខ្លះដូចជាបន្លំប្រភេទត្រីកាបឥណ្ឌា ថាជាត្រីប៉ាសេអ៊ី ។

ក្នុងករណីក្លែងបន្លំពិតប្រាកដមែន ម្ចាស់ Page Natural Fish Farm កសិដ្ឋានចិញ្ចឹមត្រី ធម្មជាតិ អាចប្រឈមនឹងផ្លូវច្បាប់។

ខណ្ឌរដ្ឋបាលជលផលស្ទឹងត្រែង នៅថ្ងៃទី២៣ ខែកញ្ញានេះ សូមជូនដំណឹងដល់ពុកម៉ែបងប្អូនទាំងអស់មេត្តាជ្រាបថា កន្លងមកនេះខណ្ឌរដ្ឋបាលជលផលស្ទឹងត្រែង បានឃើញគេហទំព័រហ្វេសបុកឈ្មោះ Natural Fish Farm កសិដ្ឋានចញ្ចឹមត្រី ធម្មជាតិ និងមានដំណរភ្ជាប់ https://web.facebook.com/fishfarm.cambo បានបង្ហោះពីព័ត៌មានទាក់ទងនឹងត្រីប៉ាសេអ៊ី មានខ្លឹមសារ៖ ( ត្រីប៉ាស៊ីអ៊ី ធម្មជាតិ ១០០% ចិញ្ចឹមនៅក្នុងទឹកទន្លេមេគង្គផ្ទាល់ ដោយលក្ខណៈបច្ចេកទេសខ្ពស់នឹងមានសុវត្ថិភាព ធានាគុណភាព នឹងរស់ជាតិ ជាផលិតក្នុងស្រុក វិចខ្ចប់មានអាណាម័យនឹងស្ដង់ដា (ផ្ញើជូនទាំងរស់) ជាពិសេសក៏មាន បោះនឹង ផ្គត់ផ្គង់អចិន្ត្រៃយ៍សម្រាប់គ្រប់អាហារដ្ឋាន ជាមួយពិសេស(ក្រោមទីផ្សារ) គ្រប់រដូវកាល ទំនាក់ទំនង 016468988/099546024 /099808020)។

ប្រភពដដែលបានបន្តថា គេហទំព័រនេះទើបតែបង្កើតបានប្រហែល ០៣សប្ដាហ៍ ហើយតាមការពិនិត្យមើលរូបភាព និងវីដេអូរ គឺមិនមែនជាត្រីប៉ាសេអ៊ីទេ ហើយមានរូបភាពខ្លះដូចជាបន្លំប្រភេទត្រីកាបឥណ្ឌា ថាជាត្រីប៉ាសេអ៊ី ជាក់ស្ដែងមកដល់ពេលនេះមិនទាន់មាន ការស្រាវជ្រាវរកឃើញពីបច្ចេកទេសចិញ្ចឹម និងបង្កាត់ប្រភេទត្រីប៉ាសេអ៊ីនៅឡើយទេ ករណីនេះអាចជាការបន្លំ កេងប្រវ័ញ្ចផលប្រយោជន៍ ពីប្រជាជនដែលមិនស្គាល់ប្រភេទត្រីប៉ាសេអ៊ី ច្បាស់លាស់។

ច្បាប់ស្ដីពីជលផល មាត្រា ១០៤ បានចែងថា៖ ជនណាប្រព្រឹត្តិអំពើក្លែងបន្លំគ្រប់ប្រភេទ ដែលទាក់ទងនឹងវិស័យជលផលត្រូវផ្ដន្ទាទោស តាមច្បាប់ព្រហ្មទណ្ឌជាធរមាន ក្នុងករណីក្លែងបន្លំពិតប្រាកដមែន ម្ចាស់ Page Natural Fish Farm កសិដ្ឋានចិញ្ចឹមត្រី ធម្មជាតិ អាចប្រឈមនឹងផ្លូវច្បាប់៕

អត្ថបទដែលជាប់ទាក់ទង