ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

ប្រជាពលរដ្ឋក្រីក្រ ប្រមាណ១០០គ្រួសារបានទទួលអំណោយ

68

ភ្នំពេញ៖កាលពីព្រឹកថ្ងៃទី២៤ខែកញ្ញាឆ្នាំ២០២១នេះរដ្ឋបាលខណ្ឌចំការមន បានរៀបចំពិធីចែកអំណោយដល់បងប្អូនប្រជាពលរដ្ឋក្រីក្រ ចំនួន ១០០គ្រួសារ ដែលរស់នៅសហគមន៍សាមគ្គីរុងរឿង សង្កាត់ផ្សារដេីមថ្កូវខណ្ឌចំការមនរាជធានីភ្នំពេញ។

ដោយមានការគាំទ្រពីអង្គការមូលនិធិសប្បុរសធម៌ ឆឺជី រដ្ឋបាលខណ្ឌចំការមន បានរៀបចំពិធីចែកអំណោយដល់បងប្អូនប្រជាពលរដ្ឋក្រីក្រ ចំនួន ១០០គ្រួសារ ដែលរស់នៅសហគមន៍ សាមគ្គីរុងរឿង សង្កាត់ផ្សារដេីមថ្កូវ ក្រោមអធិបតីភាព លោក ថេង សុថុល អភិបាល នៃគណៈអភិបាលខណ្ឌចំការមន និងលោក សៀ មិញស៊ីង ប្រធានអង្គការមូលនិធិសប្បុរសធម៌ ឆឺជី ។
ចំពោះអំណោយដែលចែកជូនប្រជាជនក្នុងមួយគ្រួសារៗទទួលបានអង្ករចំនួន ០២ប៉ាវ ប្រេងឆា ០២ដប,មី សសៃធំ ០២កញ្ចប់ផងដែរ៕

អត្ថបទដែលជាប់ទាក់ទង