ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

អតីតជាយោធិនពិការម្នាក់ ដាច់ចិត្តយកខ្សែភ្លើងឆក់ទៅលើប្រពន្ធមិនស្លាប់ ក៏យកាំបិតចាក់បន្ថែមទៀត រួចយកកាំបិតចាក់សម្លាប់ខ្លួនឯងតាមក្រោយ

51

 

ភ្នំពេញ ÷ បុរសជាប្តីអតីតជាយោធិនពិការម្នាក់ បានដាច់ចិត្តយកខ្សែភ្លើងឆក់ទៅលើប្រពន្ធមិនស្លាប់ ក៏យកាំបិតចាក់បន្ថែមទៀត បណ្តាលឲ្យស្រ្តីជាប្រពន្ធស្លា.បក្នុងថ្លុកឈាម រួចយកកាំបិតចាក់សម្លាប់ខ្លួនឯងតាមក្រោយ ព្រោះតែរឿងភ្លើងប្រច័ណ្ឌ កាលពីវេលាម៉ោង ២និង០០នាទីរំលងអធ្រាត្រ ឈានចូលថ្ងៃទី២៥ ខែកញ្ញា ឆ្នាំ២០២១ ស្ថិតនៅតាមបណ្តោយផ្លូវបេតុងមួយខ្សែ ក្នុងភូមិត្នោតជ្រុំ៣ សង្កាត់បឹងទំពុនទី២ ខណ្ឌមានជ័យ រាជធានីភ្នំពេញ។

សពបុរសជាប្តីមានឈ្នោះ ឡោ សុភាវី អាយុ ៦០ ឆ្នាំ មុខរបរ យោធិនពិការ ចំណែកស្ដ្រីជាប្រពន្ធមានឈ្មោះ អាំង សុីគូភេទស្រី អាយុ ៥២ ឆ្នាំ មុខរបរ មេផ្ទះ។

យោងតាមប្រភពព័ត៌មានពីនារីម្នាក់ ត្រូវជាកូនជនរងគ្រោះ បានបង្ហើបប្រាប់ខាងសារព័ត៌មានឲ្យដឹងថា មុនកើតហេតុឪពុកម្តាយ របស់នាងតែងតែមានរឿងឈ្លោះគ្នា ជារៀងរាល់ថ្ងៃ ក្រោយមកនៅវេលាប្រម៉ាណជាម៉ោង ២រំលងអធ្រាត្រ ឈានចូលថ្ងៃទី២៥ ខែកញ្ញាឆ្នាំ២០២១នេះ ដោយរូបនាងនិងបង២នាក់ទៀត បាននាំគ្នាសម្រាកលង់លក់នៅបន្ទប់ខាងក្រោម ក្រោយមករូបនាងក៏ឮសូរសំឡេងម្តាយនិងឪពុក បានឈ្លោះប្រកែកគ្នា និងប្រតាយប្រតប់ទៅវិញទៅមក ឃើញដូចនេះរូបនាងនិងបងបានរត់ឡើងទៅមើល ឃើញឪពុកបានយកខ្សែភ្លើងរុំពេញខ្លួនម្តាយ ឆក់ឲ្យស្លាប់ បន្ទាប់មករូបនាងនិងបង ព្យាយាមចូលទៅជួយ តែដោយឪពុកបានយកកូនកាំបិត មកគម្រាមកូនមិនឲ្យចូលរួចបានចាក់ទៅលើស្រ្តីជាម្តាយស្លា.ប់ភ្លាមៗ បន្ទាប់មកបានយកកូនកាំបិតចាក់ ចំបំពង់កសម្លាប់ខ្លួនឯងតាមក្រោយ ស្លាប់ក្នុងថ្លុកឈាមទាំង២នាក់តែម្តងទៅក្នុងបន្ទប់ហោយភ្លាមៗ ក៏បានពលរដ្ឋរាយការណ៍ទៅកាន់សមត្ថកិច្ចមូលដ្ឋាន ឲ្យចុះមកជួយអន្តរាគមន៍ភ្លាមៗ ៕

អត្ថបទដែលជាប់ទាក់ទង