ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

លោក ខៀវ កាញារីទ្ធ ជំរុញឱ្យក្រុមការងារ ឃុំ ស្រុក ត្រូវបន្តសកម្មភាពអនុវត្តការងារប្រកប ដោយសីលធម៌ តម្លាភាព មិនរើសអើង ដើម្បីទទួលបានការទុកចិត្ត ពីប្រជាពលរដ្ឋ

55

កំពង់ចាម៖ លោក ខៀវ កាញារីទ្ធ រដ្ឋមន្ត្រីក្រសួងព័ត៌មាន និងជាប្រធានក្រុមការងាររាជរដ្ឋាភិ បាល ចុះជួយមូលដ្ឋានស្រុកកោះសូទិន បានជំរុញឱ្យក្រុម ការងារ ឃុំ ស្រុក ត្រូវបន្ត សកម្ម
ភាពអនុវត្តការងារប្រកបដោយសីលធម៌ វិជ្ជាជីវ: ប្រសិទ្ធភាព តម្លាភាព ស្អាត ស្អំ គោរពច្បាប់ មិនរើសអើង ដើម្បីទទួលបានការទុកចិត្តពីប្រជាពលរដ្ឋ ។

លោកបានបញ្ជាក់បែបនេះ ក្នុងពិធីផ្សព្វផ្សាយ “គោលនយោ បាយអភិវឌ្ឍន៍ ឃុំ សង្កាត់” ឆ្នាំ២០២២-២០២៧ នៅស្រុកកោះសូទិន ខេត្តកំពង់ចាម នៅថ្ងៃទី២៤ ខែកញ្ញា ២០២១។

លោក រដ្ឋមន្រ្តី ខៀវ កាញារីទ្ធ បានវាយតម្លៃខ្ពស់ចំពោះលទ្ធផលការងារទាំង ឡាយដែលក្រុមប្រឹក្សា ឃុំ សង្កាត់ សម្រេចអនុវត្តន៍បាន ក្នុងពេលកន្លងមនេះ ទោះបីបានជួបឧបសគ្គ និងបញ្ហាលំបាកខ្លះៗក្តី ប៉ុន្តែ បានពុះពារ បំពេញបានស្របតាមគោល នយោបាយអភិវឌ្ឍន៍ ឃុំ សង្កាត់ ឆ្នាំ២០១៧-២០២២ ។

ជាជំហានបន្តបន្ទាប់ទៅមុខទៀត គឺការពង្រឹងសមត្ថភាពសមាជិក ក្រុមប្រឹក្សា ឃុំ សង្កាត់ ស្មៀន និងជំនួយការរដ្ឋបាល ឃុំ សង្កាត់ ក្នុងការ គ្រប់គ្រង ចាត់ចែង និងអនុវត្តការងារប្រកប ដោយសីលធម៌ វិជ្ជាជីវ: ប្រសិទ្ធភាព តម្លាភាព ស្អាតស្អំ គោរពច្បាប់ មិនរើសអើង និងទទួលបានការទុក ចិត្តពីប្រជាពលរដ្ឋ ។

លោក បានជំរុញលើកទឹកចិត្ត ឱ្យអាជ្ញាធរដែនដី ឃុំ សង្កាត់ ធ្វើកិច្ចសហការគ្នាជាមួយផ្នែកពាក់ពន្ធ័នានា ដើម្បីបង្កើតមុខរបរថ្មី ដូចជា ពង្រីកកន្លែងទេសចរណ៍លេង កម្សាន្តនៅក្នុងមូលដ្ឋាននីមួយៗ ដែលនេះអាចជួយឱ្យប្រជា ពលរដ្ឋ មាន របររកស៊ី លក់ដូរ អ្វីៗបានច្រើនជាងមុន ។

ជាមួយនេះ ជំរុញឱ្យក្រុម ការងារ ឃុំ ស្រុក សហការជា មួយក្រុមការងារក្រសួងព័ត៌ មាន ក្នុងការបង្កើតជាគេហ ទំព័រ សម្រាប់បំពេញការងារ ផ្សព្វផ្សាយឱ្យបានកាន់តែល្អ ប្រសើរ និងបង្ហាញពីភាពរីក ចម្រើន និងកិច្ចអភិវឌ្ឍន៍ ភូមិ ឃុំ ស្រុក ក៏ដូចជាបង្ហាញនូវអ្វីដែលជាស្នាដៃថ្មីៗរបស់យុវជន ក្នុងមូលដ្ឋានធ្វើបាន ហើយយកមកដាក់ផ្សាយ បានទូលំទូលាយ ជាការលើកទឹកចិត្ត និងស្នាដែដែលបានប្រឹងប្រែងធ្វើ។

លោក រដ្ឋមន្រ្តី ក៏បានជម្រាបជូនពីការវិវឌ្ឍថ្មីៗ នៃប្រទេស ជាតិ ក្នុងនោះបាន បានលើកឡើងពីភាពជោគជ័យ របស់ប្រមុខរាជរដ្ឋាភិបាលកម្ពុជា ក្នុងការចាក់វ៉ាក់សាំងបង្ការជំងឺកូវីដ-១៩ ជូនប្រជាពលរដ្ឋ បានយ៉ាងច្រើន រហូតមានកាសែតបរទេស បានធ្វើការចុះផ្សាយ អំពីរាជ ធានីភ្នំពេញ ដែលមានការចាក់វ៉ាក់សាំងជូនប្រជាជនបានច្រើនជាងគេបំផុត ក្នុងពិភពលោក ។

ទាក់ទងពិធីបុណ្យកាន់ បិណ្ឌ ភ្ជុំបិណ្ឌ លោក រដ្ឋមន្រ្តី ខៀវ កាញារីទ្ធ បានបញ្ជាក់ថា៖ រាជរដ្ឋាភិបាលបានចេញសេចក្តីសម្រេចជាផ្លូវការ ឱ្យផ្អាកការរៀបចំពិធី បុណ្យកាន់បិណ្ឌ និងភ្ជុំបិណ្ឌ ចាប់ពីបិណ្ឌ៤ រហូតដល់ថ្ងៃភ្ជុំបិណ្ឌ ដើម្បីបង្ការ និងទប់ ស្កាត់ជំងឺកូវីដ-១៩ ដែលកំពុងវាយលុកខ្លាំង។ ប៉ុន្តែពលរដ្ឋ អាចយកចង្ហាន់ ឬទេយ្យទាន ទៅប្រគេនព្រះ ចៅអធិការវត្ត ឬគណៈកម្មការវត្ត ដើម្បីចាក់ចែងក្នុងវត្តបាន។

នៅពិធីផ្សព្វផ្សាយ គោល នយោបាយសម្រាប់អភិវឌ្ឍឃុំ សង្កាត់របស់ខ្លួន ឆ្នាំ ២០២២-២០២៧ នេះដែរ ឯកឧត្តម ខៀវ កាញារីទ្ធ ប្រធានក្រុមការងារ បាននាំយកនូវថវិកា ចែកជូនដល់ សមាជិក សមាជិកា ដែលបានអញ្ជើញចូលរួមជាង ៦០នាក់ ក្នុងម្នាក់ ២ ម៉ឺនរៀល ជូនដល់អាជ្ញាធរស្រុក កោះ សូទិន ១លានរៀល ជូនដល់ កងកម្លាំងនគរបាល អាវុធ ហត្ថ និងយោធាស្រុក សរុប ៦០ ម៉ឺនរៀល។

លោក ទន់ សារ៉ាត រដ្ឋលេខាធិការក្រសួងព័ត៌មាន បានអាននូវសាររបស់សម្តេចសេនាវិបុល សាយ ឈុំ ប្រធានព្រឹទ្ធសភា ដោយបានគូសបញ្ជាក់និងរំលឹក ថ្នាក់ដឹក នាំ សមាជិក ឃុំ សង្កាត់ ទាំង អស់នៅទូទាំងប្រទេស ត្រូវបន្តបំពេញនូវរាល់ភារកិច្ចការងារ និងរៀបចំគោលនយោ បាយសម្រាប់អភិវឌ្ឍ ឃុំ សង្កាត់របស់ខ្លួន ឆ្នាំ២០២២- ២០២៧ ឱ្យស្របតាមស្ថាន ភាពជាក់ស្តែងនៃមូលដ្ឋាន ឃុំ សង្កាត់របស់ខ្លួន ។

លោក ទន់ សារ៉ាត ក៏បានអាននូវគោលនយោ បាយសំខាន់ៗ មួយចំនួនក្នុង ការអភិវឌ្ឍ ឃុំ សង្កាត់ ឱ្យបានកាន់តែរីកចំរើនបន្ថែមទៀត ។ ឯកឧត្តម បានរំលឹកពីដំណើរ ការអភិវឌ្ឍ ឃុំ សង្កាត់ ឆ្នាំ ២០១៧-២០២២ ក្រោមការដឹកនាំរបស់ប្រមុខរាជ រដ្ឋាភិបាលកម្ពុជា ដោយទទួល បានលទ្ធផលដ៏ល្អប្រសើរ ធ្វើឱ្យគ្រប់ ឃុំ សង្កាត់ សុទ្ធតែមានការអភិវឌ្ឍលើគ្រប់វិស័យនៅក្រោមម្លប់នៃសន្តិភាព។ ឃុំ សង្កាត់តំណាងឱ្យសំឡេងរបស់ប្រជាពលរដ្ឋ ជាអ្នកការពារផលប្រយោជន៍នានារបស់ប្រជាពលរដ្ឋ ក្នុងដែនសមត្ថកិច្ចរបស់ខ្លួន និងជាអ្នកពាំនាំនូវសំណើ សំណូមពរ និងក្តីកង្វល់នានារបស់ប្រជាពលរដ្ឋ ដែលក្រុមប្រឹក្សា ឃុំ សង្កាត់ ពុំអាចដោះស្រាយបាន ជូនរាជរដ្ឋាភិបាល ក្រសួង ស្ថាប័ន ថ្នាក់ជាតិ ដើម្បីដោះស្រាយ។
ចំពោះគោលនយោបាយអភិវឌ្ឍឃុំ សង្កាត់ ឆ្នាំ២០២២-២០២៧ ត្រូវបានរៀប ចំឡើងដោយឈរ លើមូលដ្ឋានតម្លាភាពនៃសង្គម សេដ្ឋកិច្ចកម្ពុជា ស្ថាន ភាពជាក់ស្តែងរបស់ ឃុំនិងបំណងប្រាថ្នារបស់ប្រជាពលរដ្ឋ គ្រប់រូបនៅមូលដ្ឋាន ក្នុងការថែរក្សាសន្តិ ភាពនិងការលើកស្ទួយកម្រិត ជីវភាពរស់នៅកាន់តែប្រសើរ ឡើង ។ ក្នុងជំហរហ៊ានគិត ហ៊ានធ្វើ និងហ៊ានទទួលខុស ត្រូវ និងដោយមានការគាំទ្រ យ៉ាងម៉ឺងម៉ាត់ពីប្រជាជន មាន សមត្ថភាព និងលទ្ធភាពគ្រប់ គ្រាន់ក្នុងការបំរើប្រជាជាន ដើម្បីសម្រេចនូវ បំណងប្រាថ្នានេះ ។ ដូច្នេះសូមប្រជាពល រដ្ឋក្នុង និងក្រៅប្រទេស គាំទ្រ និងចូលរួមយ៉ាងសកម្មក្នុងការ អនុវត្តគោលនយោបាយនេះ ដើម្បីបង្កើតបានសមិទ្ធផលថ្មីៗទៀតលើគ្រប់វិស័យនៅគ្រប់ ឃុំ សង្កាត់ ក្នុងដំណើរទៅមុខ របស់ប្រទេសជាតិលើមាគ៌ាសន្តិភាពប្រជាធិបតេយ្យ នីតិរដ្ឋ និងការអភិវឌ្ឍ៕ . សំរិត

អត្ថបទដែលជាប់ទាក់ទង