ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

ផ្សារក្រមួនទី២ នៅក្នុងស្រុកបន្ទាយស្រី ចាប់ផ្តើមដាក់ឱ្យដំណើរការ ជំនួសឱ្យផ្សារបន្ទាយស្រី ដែលត្រូវបានបិទរយៈពេល២សប្តាហ៍

54

 

សៀរាម ៖ លោកឃឹម ហ្វីណង់ អភិបាលស្រុកបន្ទាយស្រី បានថ្លែងសារផេកហ្វេសប៊ុក នាថ្ងៃទី២៥ ខែកញ្ញាឆ្នាំ២០២១នេះថា «ផ្សារក្រមួនទី២» នៅក្នុងស្រុកបន្ទាយស្រី ចាប់ផ្តើមដាក់ឱ្យដំណើរការ ជំនួសឱ្យផ្សារបន្ទាយស្រី ដែលត្រូវបានបិទរយៈពេល២សប្តាហ៍៖ បណ្តោះអាសន្ន តែមានសុវត្ថិភាពសម្រាប់សហគមន៍ លំបាកបន្តិចតែប្រសើរជាងការបិទទាំងស្រុង ដោះស្រាយបានទាំងតម្រូវការចាំបាច់ ប្រចាំថ្ងៃរបស់អ្នកភូមិ និងបានទាំងទ្រទ្រង់ជីវភាព របស់អាជីវករមួយចំនួនផងដែរ។

អភិបាលស្រុកបន្ទាយស្រី បានលើកឡើងថា អ្នកលក់ទាំងអស់ សុទ្ធតែបានឆ្លងកាត់ការយកសំណាកជាមុន ពាក់ម៉ាស់ ពាក់របាំងមុខការពារត្រឹមត្រូវ រក្សាគម្លាតសុវត្ថិភាព ពីតូបមួយទៅតូបមួយ និងមានពាក់ប័ណ្ណសម្គាល់អត្តសញ្ញាណគ្រប់ៗគ្នា ដើម្បីធានាឱ្យបានថា ផ្សារតាមបែបគន្លងថ្មីនេះ មិនបង្កហានិភ័យបន្ថែម ទៅដល់បងប្អូនប្រជាពលរដ្ឋ នៅក្នុងសហគមន៍ ហើយជីវភាពប្រចាំថ្ងៃរបស់បងប្អូនប្រជាពរដ្ឋ នៅតែអាចបន្តបានជាធម្មតា៕

អត្ថបទដែលជាប់ទាក់ទង