ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

ប្រជាពលរដ្ឋក្រីក្រ​ប្រមាណ ៥៦គ្រួសារ នៅ​ខណ្ឌបឹងកេងកង បានទទួល​អំណោយ ​កាកបាទក្រហមកម្ពុជា

41

​ ​ភ្នំពេញ​៖​កាលពី​ព្រឹក​ថ្ងៃទី២៩ខែកញ្ញាឆ្នាំ២០២១នេះលោកធឹម សំអាន អភិបាលខណ្ឌបឹងកេងកងដែល​អមដំណើ​ដោយ អស់លោក ,​លោកស្រី ជាអភិបាលរងខណ្ឌ នាយករដ្ឋបាលខណ្ឌ ការិយាល័យចំណុះសាលាខណ្ឌ ,ចៅសង្កាត់ ,មន្ត្រី​សាលាខណ្ឌ​,​សាលាសង្កាត់​ជាច្រើន រូប​ទៀត​បាន​អញ្ជើញ​ចុះ​សំណេះសំណាល​សាកសួរ​សុខទុក្ខ និង នាំយក​នូវ​អំណោយ​មនុស្សធម៌ របស់​កាកបាទក្រហម​កម្ពុជា ដែលមាន​សម្ដេច​កិត្តិ​ព្រឹទ្ធ​បណ្ឌិត ប៊ុន រ៉ានី ហ៊ុន សែន ជា​ប្រធាន​ទៅ​ផ្ដល់ជូន​ដល់​ប្រជាជន​ក្រីក្រ និង​ ងាយ​រងគ្រោះ​ចំនួន​៥៦គ្រួសារក្នុងនោះ​គ្រួសារ​ចាស់ជរា​គ្មាន​ទីពឹង ,​គ្រួសារ​ជនពិការ ,​គ្រួសារ​កុមារកំព្រា ,​គ្រួសារ​ស្ត្រី​មេម៉ាយ​កូន​ច្រើន ,​គ្រួសារ​មាន​សមាជិក​មាន​ជំងឺ​រ៉ាំរ៉ៃ និង ក្រុមគ្រួសារ​ដែល​ទីទ័លក្រ​ខ្លាំង​បំផុត​ដែល​រស់​នៅតាម​បណ្ដា​ភូមិ​នានា​ក្នុងសង្កាត់ទាំង៧ក្នុងមូលដ្ឋានខណ្ឌបឹងកេងកងនៃរាជធានីភ្នំពេញ។

​ មានមតិសំណេះសំណាលនាឱកាស​នោះលោកធឹម សំអាន អភិបាលខណ្ឌបឹងកេងកងបានលើកឡើងដោយបាន​នាំមក​នូវ​ការ​ផ្តាំផ្ញើ​សួរសុខទុក្ខ​ពី​សំណាក់​សម្តេច​កិត្តិ​ព្រឹទ្ធ​បណ្ឌិត ប្រធាន​កាកបាទក្រហមកម្ពុជា ជូន​ចំពោះ​ក្រុមគ្រួសារ​ទីទ័លក្រ​និង​ងាយ​រងគ្រោះ​ទាំងអស់​ដោយ​ក្តី​នឹករលឹក​ផងដែរ​។​ ​

ជាមួយគ្នានេះផងដែរ​លោកធឹម សំអាន អភិបាលខណ្ឌបឹងកេងកងក៏បាន​មានមតិ​លើកឡើង​ដោយគូសបញ្ជាក់ថា​ជានិច្ចកាល​កាកបាទក្រហមកម្ពុជា​ដែលមាន​សម្តេច​កិត្តិ​ព្រឹទ្ធ​បណ្ឌិត ជា​ប្រធាន សម្ដេច តែងតែ​យកចិត្តទុកដាក់​ខ្ពស់​និង​គិតគូរ​ជានិច្ច​ទៅដល់​ប្រជាជន​ទោះបី​ស្ថិតក្នុង​ស្ថានភាព បែបណាក៏ដោយ គឺ​តែងតែបាន​ផ្តល់នូវ​ភាពកក់ក្តៅ​ដល់​បងប្អូន​ជានិច្ច​ក្នុង​គ្រា ដែល​ពុក ម៉ែ បង ប្អូន ប្រជាជន​ជួប​ការលំបាក​នានា ពិសេស​ផ្នែក​ជីវភាព​រស់នៅ​ប្រចាំថ្ងៃ​ពោលគឺ​ទីណា​មានការ​លំបាក ទីនោះ​តែងតែមាន​វត្តមាន​កាក​បាទ​ក្រហម​កម្ពុជា​ជាក់ស្តែង​ដូចជា​នៅពេលនេះ​គឺ សម្តេច​ទាំង​ទ្វេរ នឹងមិន​បណ្តែតបណ្តោយ ទុកឱ្យ​ពុក​ម៉ែ បង ប្អូន ណា​ម្នាក់​ស្លាប់បាត់​បង់ជីវិត​ដោយ​ដាច់​ស្បៀង​ឬ​អត់​អាហារ​នោះទេ​ហើយ​សកម្មភាព​ការងារ​មនុស្សធម៌​នេះ​គឺធ្វើឡើង​ដោយ មិន​ប្រកាន់​បក្សពួក និន្នាការ​នយោបាយ និង​សាសនា​ឡើយ​។​ ​ សូម​ជម្រាបជូន​ថា​អំណោយ​មនុស្សធម៌​ដែល​បាន​ចែកជូន​ប្រជាជន​ក្រីក្រ​ទាំង​៥៦គ្រួសារ នាពេលនេះ​គឺ​ក្នុង ១​គ្រួសារៗ​ទទួលបាន​៖​អង្ករ​២៥​គីឡូក្រាម មី១០កញ្ចប់ ទឹកសុីអុីវ.ទឹកត្រី តែ៣កញ្ចប់ ជែលលាងដៃ ត្រីខកំប៉ុង១យួរ ម៉ាសផងដែរ។

ជាមួយគ្នានេះផងដែរលោកធឹម សំអាន អភិបាលខណ្ឌបឹងកេងកង បានមានមតិលើកឡើងដោយស្នើរដល់បងប្អូនប្រជាជនក្នុងមូលដ្ឋានខណ្ឌបឹងកេងកងទាំងអស់អោយបន្តចូលរួមអនុវត្តន៍នូវវិធានការរបស់ក្រសួងសុខាភិបាល និង វិធានការ«៣ការពារ និង ៣កុំ»គឺដើម្បីសុវត្ថិភាពដល់យើងទាំងអស់គ្នាផងដែរ៕

អត្ថបទដែលជាប់ទាក់ទង