កម្លាំងកងរាជអាវុធហត្ថ និងប៉ូលីសអាំងទ័រប៉ូលនៃប្រទេសថៃ សហការអនុវត្តដីកា ចាប់ខ្លួនជនជាតិថៃ ដែលប្លន់សម្លាប់មនុស្សរត់ចូលមកខេត្តកំពង់ស្ពឺ
កំពង់ស្ពឺ៖-រសៀលថ្ងៃទី៣១ខែសីហា ឆ្នាំ២០១៨ កម្លាំងជំនាញកងរាជអាវុធហត្ថលើផ្ទៃប្រទេស សហការជាមួយកងរាជអាវុធហត្ថខេត្តកំពង់ស្ពឺ និងប៉ូលីសអាំងទ័រប៉ូលនៃប្រទេសថៃ បានចុះទៅភូមិបឹងប្រស្រែ ឃុំព្រៃញាតិ ស្រុកគងពិសី ខេត្តកំពង់ស្ពឺ អនុវត្តដីកា តុលាការនៃប្រទេសថៃ ចាប់ជនជាតិថៃ បានចំនួន ០២នាក់ (ប្រុស) :ពីបទឃាតកម្ម ប្លន់សម្លាប់លេីស្រ្តី០១នាក់ ជាជនជាតិថៃ យកទ្រព្យសម្បត្តិ កាលពីថ្ងៃទី២៦ ខែកក្កដា ឆ្នាំ២០១៨ នៅប្រទេសថៃ គេច មកលាក់ខ្លួនជួលផ្ទះស្នាក់នៅក្នុងភូមិ ឃុំខាងលេី ដកហូតបាន ÷ ម៉ូតូ ០២គ្រឿង និងទ្រព្យសម្បត្តិមួយចំនួនជាវត្ថុតាង ប្រគល់ឱ្យកងរាជអាវុធហត្ថលេីផ្ទៃប្រទេស ។