ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

អភិបាលខណ្ឌឫស្សីកែវ ប្រគល់ម៉ាស៊ីនបាញ់ថ្នាំ សម្លាប់មេរោគដល់ សាលាបឋមសិក្សារបស់រដ្ឋ ចំនួន ៧ ក្នុងខណ្ឌ សម្រាប់ប្រើប្រាស់ទប់ស្កាត់ជំងឺកូវីដ១៩

296

 

ភ្នំពេញ៖លោក ឯក ឃុនដឿន អភិបាលខណ្ឌឫស្សីកែវ បានប្រគល់ម៉ាស៊ីនបាញ់ថ្នាំសម្លាប់ មេរោគដល់សាលាបឋមសិក្សារបស់រដ្ឋ ចំនួន ៧ ក្នុងខណ្ឌ សម្រាប់ប្រើប្រាស់ទប់ស្កាត់ជំងឺកូវីដ១៩ នៅថ្ងៃទី២៨ ខែកញ្ញា ឆ្នាំ២០២១ ក្នុងបរិវេណសាលាខណ្ឌ។

បើគិតទាំងកម្រិតសិក្សាអនុវិទ្យាល័យ និងវិទ្យាល័យ រដ្ឋបាលខណ្ឌបានប្រគល់ម៉ាស៊ីនបាញ់ថ្នាំសម្លាប់មេរោគនេះ ដល់គណៈកម្មការគ្រប់គ្រងសាលារៀនរដ្ឋទាំង១១ រួចហើយ ដើម្បីបើកដំណើរការកម្រិតសិក្សាអនុវិទ្យាល័យ និងវិទ្យាល័យឡើងវិញ ក្រោយពីវាយតម្លៃគ្រឹះស្ថានសិក្សាអប់រំឯកជន ចំនួន៩ទីតាំងផ្សេងទៀត បន្ទាប់ពីរដ្ឋបាលខណ្ឌ ទទួលបានលិខិតជូនដំណឹងរបស់រដ្ឋបាលរាជធានីភ្នំពេញ និងស្របតាមគោលការណ៍ប្រតិបត្តិស្តង់ដារ (SOP) របស់ក្រសួងអប់រំ យុវជន និងកីឡា៕

អត្ថបទដែលជាប់ទាក់ទង